អ្នកនាង ចន ច័ន្ទលក្ខិណា ថា ចូលករណីយកហ្វេសប៊ុក អ្នកដទៃឆាតមកអង្វរ លួងលោម បោកប្រាស់ និង ល្បួងដើម្បីអោយអ្នកសិល្បៈមកជួប ដោយសារតែស្រលាញ់អ្នកគាំទ្រ ទើបទៅជួប តែចុងក្រោយ បែរជា...
-

នៅប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះពេញបណ្តាញសង្គម បន្ទាប់ពីបានឃើញហេតុការណ៍នេះហើយ អ្នកនាង ចន ច័​ន្ទលក្ខិណា បានបង្ហោះសារថា​"ចូលករណីយក Acc អ្នកដទៃឆាតមកអង្វរ លួងលោម បោកប្រាស់ និង ល្បួងដើម្បីអោយអ្នកសិល្បៈមកជួបអ្នកគាំទ្រដើម្បីវាយ ( មិនមែនណាត់មកជួបនៅហាងម៉ាស្សាទេ ហើយការដែលជនរងគ្រោះព្រមមកជួបគឺមិនមែនមកជួបបុគ្គលស្ត្រីតែម្នាក់ដែរ គឺគិតថាមកជួបហ្វេនចាស់ទុំជាច្រើនរូបរបស់អ្នកគាំទ្រ ) អញ្ចឹងថ្ងៃក្រោយបើហ្វេនៗចង់ជួបអ្នកសិល្បៈហើយពួកគាត់មិនព្រមមកជួបសូមកុំមានចិត្តខឹងនិងស្អប់ពួកគាត់អី ដូចករណីនាយចឺមជាគំរូស្រាប់ ?។ គ្នាចង់ផ្តល់កិត្តិយសអោយអ្នកស្គាល់គ្នានៅចំពោះមុខចាស់ទុំតែគេបែរជាផ្តល់មកវិញនូវស្នាមដេរលើក្បាលនិងភាពអាម៉ាស់យ៉ាងឈឺចាប់ពេញប្រទេស ?។

ហើយបើអ្នកសិល្បៈល្បីៗមានតៃកុងឡាន ឬ មានអ្នកដើរតាម និង អ្នកការពារ កុំថាគេសម្ញែង ឬ ជោរ ។ នេះជាករណីមួយដើម្បីអោយអ្នកសិល្បៈយើងកាន់តែប្រយ័ត្នខ្លួន កន្លងមកក៏ធ្លាប់មានអ្នកបន្លំធ្វើជាហ្វេនដើម្បីបានមកជិតនិងលួចរបស់របររបស់អ្នកសិល្បៈដែរ គ្រាន់តែពួកគេមិនហ៊ាននិយាយ ( តែជាប្រភេទ Fake fan ទេ fan ពិតប្រាកដគេល្អៗណាស់ )"។

ប្រភព៖ Chanlakhena Chorn