មានសង្ឃឹមហើយ សូមតែម្នាក់១ស៊ែរទេ ! ថៅកែលក់ពេជ្រ ទ្រី ដាណា ប្រកាសស្វែងរក និងជួយ ក្មេងស្រីម្នាក់ដែលតស៊ូរដើរទៅរៀន ចម្ងាយ 1 250ម៉ែត្រ រហូតខ្លាចជាសិស្សពូកែ
-

នេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា  Youth Save Cambodian បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ជីវិតក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយជីដូនចាស់ដើរសុីឈ្នួលគេគ្រប់គ្នាគេមានកង់ជិះទៅរៀន ចុះខ្ញុំ? (មុំ ឆយី ថ្នាក់ទី៥)ទោះបីដើរទៅរៀន ចម្ងាយ 1 250ម៉ែត្រ (ផ្ទះ»សាលា) ក៏ខ្ញុំទៅរៀនដែរ ហើយរៀនរហូតក្លាយជាសិស្សពូកែក្នុងថ្នាក់ (បឋមសិក្សា ពោធិខ្ទម្ពរ?ពិតជារំជួលចិត្ត ចំពោះភាពតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាត ថវិកា សម្ភារៈសិក្សា និង មធ្យោបាយធ្វើដំណើរ(កង់) ទៅសាលារៀន ។

ហើយអ្វីដែលពិសេសនោះក្មេងស្រីម្នាក់នេះរៀនរហូតទទួលបានប័ណ្ណសរសើរ 3ឆ្នាំជាប់ៗគ្នា (ចំណាត់ថ្នាក់លេខ ២)??បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។???? ប្រសិនបើបងប្អូនមានសេចក្តីអាណិត និងចង់ជួយប្អូនស្រីអាចទំនាក់ទំនងមកខ្ញុំបាទ  Tel: 093633500 /012880624   #សូមជួយចែករំលែកដល់ប្អូនស្រីផង

បន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចស្រាប់តែគណនីហ្វេសប៊ុករបស់ថៅកែហាងពេជ្រស្រីដែលមានឈ្មោះថា Dana Try បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា  ៖ ខ្ញុំ​ស្រលាញ់​អ្នក​តស៊ូ​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ជា​ក្មេង​ស្រី​ម្នាក់ ដែល​ជម្នះ​ការ​លំបាក ជម្នះ​នឹង​ការ​មើល​ងាយ​គ្រប់​បែប​យ៉ាង រហូត​មាន​ថ្ងៃ​នេះ។ឃើញ​ប្អូន​ស្រី ដើរ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ ដើម្បី​ទៅ​រៀន​នៅ​សាលា រហូត​ជាប់​ឈ្មោះ​ជា​សិស្ស​ពូ​កែ ៣​ឆ្នាំ​ជាប់​គ្នា​ទៀត បង​ពិត​ជា​សរសើរ​កម្លាំង​ចិត្ត​របស់​ប្អូន​ស្រី​ណាស់។

ខ្ញុំ​ចង់​ជួយ​កង់​គាត់​មួយ​គ្រឿង និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទៀត។ លឺ​ថា​គាត់​រៀន​នៅ​បឋមសិក្សា ពោធិខ្ទម្ពរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មាន​បង​ប្អូន​យើង​ណា​ស្គាល់​ផ្ទះ​គាត់​អត់?កើត​មក​គ្មាន​ទ្រព្យ​សម្បត្តិ រស់​ក្នុង​ភាព​ក្រី​ក្រ មិន​មែន​ជា​កំហុស​យើង​ទេ ហើយ​ក៏​មិន​មែន​ជា​កំហុស​អ្នក​ណា​ដែរ។ តែ​បើ​យើង​មិន​តស៊ូ យើង​ផ្ដេក​ផ្ដួល​លើ​ស្ថានភាព​ដែល​យើង​កំពុង​មាន ទើប​ជា​កំហុស​ធំ​បំផុត​ក្នុង​ឆាក​ជីវិត។ មាន​ជីវិត ត្រូវ​មាន​ការ​តស៊ូ! ៕