បញ្ជូនខ្លួនលោក ថៅកែស្ថានីយ៍ប្រេង PTT ដែលជាកូនប្រុសរបស់លោក ចាន់ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ ទៅសាលាដំបូងរាជធានីភ្នំពេញ​នៅរសៀលនេះហើយ ពីបទ...
-

ភ្នំពេញ៖ នៅថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣រសៀលនេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្ សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់។

ថៅកែស្ថានីយ៍ប្រេង PTT ជាកូនប្រុសរបស់លោក ចាន់ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅរសៀលនេះ តាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុន ម្ចាស់ស្ថានីយ៍ប្រេង PTT បានធ្វើការបង្ហោះវិដេអូ ដោយបានចោទប្រកាន់និងប្រើអំពើហិង្ សាលើលោក អ៉ឹម សិរីរដ្ឋ ជាគ្រូបង្រៀន បណ្តាលឲ្យបែកមុខមាត់ ដោយម្ចាស់ស្ថានីយ៍រូបនោះ បានចោទប្រកាន់ថា លោកគ្រូបង្រៀនរូបនេះ បានចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។

ចំពោះហេតុការណ៍នេះ មានបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការចែករំលែក នៅលើបណ្តាញសង្គមតៗគ្នា ដោយមានអ្នកខ្លះបានចេញមតិផ្សេងៗពីគ្នា​ចំពោះករណីនេះ។ ហើយក៏មានអ្នកខ្លះថា ខ្លួនមិនមែនជាសមត្ថកិច្ចផង ហតុអ្វី ក៏ហ៊ានកាត់ក្តីបែបនេះ?។