ជារៀងរាល់ឆ្នាំ Pub Street ខេត្តសៀមរាម តែងតែរៀបចំលម្អទៅដោយគោម ភ្លើងចម្រុះពណ៍ និងមានកម្មវិធីកម្សាន្តសប្បាយជាច្រើន និងប្លែកជារៀងរាល់ឆ្នាំ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ អន្តរជាតិ មកដើរលេងកម្សាន្ត ឲ្យបានច្រើនកុះករ ដោយភាពសប្បាយរីករាយ ទាំងអស់គ្នា។

ដោយឡែកបើងាកមកមើលពីទិដ្ឋភាពនៅក្នុងឆ្នាំ២០១៩នេះ គឺកាន់តែប្លែក ស្អាតខ្លាំងជាងមុន ពីមួយឆ្នាំៗទៅមុនឆ្នាំ ដើម្បីត្រៀមអបអរសាទរ ក្នុងឆ្នាំ២០២០។ ការតុបតែងលម្អដោយភ្លើងពណ៍ យ៉ាងចិញ្ចែងចិញ្ចាញ មានលម្អទៅដោយគោមរយីងរយោង មានកាដូរនៅតាមផ្លូវ ភ្លើងចម្រុះពណ៍ គួរឲ្យទាក់ទាញខ្លាំងមែនទែន។ ការរៀបចំតុបតែងយ៉ាងស្រស់ស្អាតនេះ ពិតជាធ្វើឲ្យបងប្អូនប្លែកខ្លាំងណាស់ ។

បងប្អូនយុវវ័យដែលមានបំណងចង់ទៅដើរលេងកម្សាន្ត សូមទៅតំបន់ Pub Street ដែលជាកន្លែងមួយដ៏ស្រស់ស្អាត និងធ្វើឲ្យអារម្មណ៍របស់បងប្អូន ស្រស់ស្រាយ មិនខកបំណងទេ សម្រាប់បងប្អូនដែលចង់ទៅលេង។ ម្យ៉ាងទៀត ចំពោះបងប្អូនដែលចង់ថតរូបស្អាត ជាអនុស្សាវរីយ៍ ពិតជាមានភាពស្រស់ស្អាតខ្លាំង។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Arun Pov បានបង្ហោះសារថា "តំបន់ Pub Street មុនថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំសកល..."៕





ប្រភព៖ Arun Pov