អាណិតណាស់...អ៊ុំស្រីម្នាក់ ទន់ជង្គុយដល់ដី អស់សង្ឃឹម ពេលមកពីលក់នំវិញ ស្រាប់តែឃើញភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ ...
តាកែវ៖ កាលពីវេលាម៉ោង២ និង ៤០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ មានករណីទុស្សេខ្សែភ្លើង បណ្តាលឲ្យផ្ទះរបស់អ៊ុំស្រីម្នាក់ ដែលខំទូលនំលក់ ទម្រាំសន្សំប្រាក់បានសាងសង់ផ្ទះមួយនេះ គាត់បានប្រើជីវិតរបស់គាត់ស្ទើរតែមួយជីវិតទៅហើយ តែជាអកុសល ត្រូវបានភ្លើងឆេះខ្ទេច រូមទាំងរបស់របរជាច្រើនទៀត ។

បើយោងតាមម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះមានឈ្មោះថា គង់ អ៊ិត ភេទស្រី មិនបាននៅផ្ទះនោះទេ ដោយបានទៅលក់នំ ស្រាប់តែពេលត្រឡប់មកផ្ទះវិញ ក៏ឃើញផ្ទះរបស់ខ្លួន បានឆេះខ្ទេចទៅហើយ ។ អ៊ុំស្រីកំសត់បានប្រាប់ទៀតថា ផ្ទះរបស់គាត់ ធ្វើអំពីឈើ ទំហំ ៤ម៉ែត្រ ×៦ម៉ែត្រ ប្រក់សង្ក័សី ឆេះអស់ទាំងស្រុង និងឆេះលុយអស់ចំនួន១លានរៀល, មាសចំនួន២ជី និងសម្ភារៈមួយចំនួន ទៀត ខណៈដែលករណីនេះត្រូវបានសមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្តាលមកពីការទុស្សេខ្សែភ្លើង៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។