ស្វាយរៀង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្រ្តីម្ចាស់ហាង ភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវកូនប្រុសអធិការក្រុងបាវិតបា ញ់ប្រហារ បានស្លា ប់បាត់ បង់ ជីវិត ហើយ នៅមន្ទីរពេទ្យប្រទេសវៀតណាម។ ករណីបា ញ់ប្រហារននេះ ជនរងគ្រោះមានឈ្មោះថា សឿន ដាណេ វ័យ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត។

ចំណែកជនដៃ ដល់ ដែលបានបា ញ់សម្លា ប់លើជនរងគ្រោះមានឈ្មោះថា កែវ ចិត្រា អាយុជិត៣០ឆ្នាំ ដែលជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់ កាលពីយប់មិញ បានដក កាំ ភ្លើង បាញ់ ចំនួន២គ្រាប់ ដោយមួយគ្រាប់បា ញ់ឡើងលើ និងមួយគ្រាប់ទៀតបា ញ់ចំស្ត្រីជាម្ចាស់ហាង។

បើយោងតាមការប្រាប់របស់លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការបា ញ់ប្រហា រនេះ ដោយសារជនដៃដល់ខឹងម្ចាស់ហាងយកម្ហូបមកយឺតពេក។ លោកស្នងការថា ជនសង្ស័យនឹងបញ្ជូនទៅកាន់តុលាការ ហើយមិនអាចទុកបាននោះទេ ព្រោះនាំឲ្យប៉ះពាល់ដល់អង្គភាព និងនគរបាលជាតិ។

ជនសង្ស័យឈ្មោះ គង់ ចិត្រា ដែលមានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនគ្រឿ ងញៀន ជាអតីតជានគរបាលនៅក្រុងបាវិត ទើបតែប្រកាសតែងតាំងជាអធិការរងបាន ៥ទៅ ៦ថ្ងៃប៉ុណ្ណោះ។ ប្រជាពលរដ្ឋនៅក្រុងបាវិត បានបង្ហើបប្រាប់ថា ជនបង្ករូបនេះ តាំងពីដើមមក ជាក្មេងដែលមានចរឹកមិនល្អ ស្រាប់តែមានសំណាងបានធ្វើជាអធិការរងនគរបាលក្រុង ក្រោមការជួយជ្រោមជ្រែងពីឪពុក របស់ខ្លួន៕



