ខេត្តសៀមរាប៖ កាលពីពេលថ្មីៗនេះ មានការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Vibol Chorm បានបង្ហោះសារថា "ម្តាយលេងចាញ់បៀរអស់លុយ ខឹងកូនចាក់អង្ករចោល ចាប់កូនវា យជាំពេញខ្លួនហើយ???ហើយម្តាយក្មេងនោះបានយកដែកមកវា យក្មេងនោះចំក្បាលធ្វើអោយពូក????ក្មេងស្រីនេះមានអាយុទើបតែ3ឆ្នាំតែម្តាយក្មេងស្រីតែងតែវា យធ្វើបាបក្មេងស្រីរូបនេះនៅពេលដែលគាត់ចាញ់បៀរម្តងៗ???ខ្ងុំសុំអោយបងប្អូនជួយShareយកបុណ្យម្នាក់មួយចោះណា???ខ្ងុំសូមអោយអង្កាប្រឆាំងអំពើហឹង្ សាលើកុមារសូមជួយចុះមកប្រមានម្តាយក្មេងស្រីនេះផងចុះ?????????មានvideo ???ក្មេងស្រីរូបនេះនៅខេត្តសៀមរាប????"។

ក្រោយពីមានការបង្ហោះបែបនេះ កម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវរកអាស្រ័យដ្ឋានរបស់ស្ត្រីនោះភ្លាមៗ ទើបរកផ្ទះស្ត្រីនោះឃើញ គឺស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ប៉ុន្តែម្ចាស់ផ្ទះមិនបាននៅឡើយ ។ នគរបាលបន្តថាខណៈពេលដែលម្ចាស់ផ្ទះមិននៅ ស្របពេលដែលវេលាយប់ផងនោះ ក្រុមសមត្ថកិច្ចបានផ្ដាំផ្ញើដល់អ្នកជិតខាង នៅពេលឃើញម្ចាស់ផ្ទះ សូមប្រាប់គាត់ឲ្យចូលខ្លួនស្រាយបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម នៅថ្ងៃទី១៩ ខែធ្នូ ជាកំណត់ ។

ស្រ្តីរូបនោះមានឈ្មោះថា ម៉ី រ៉ាវី អាយុ១៩ឆ្នាំ មានមុខរបរស៊ីឈ្នួលលាងចាន ។ ស្រ្តីរូបនោះបានប្រាប់ថា កូនស្រីគាត់មានឈ្មោះថា យឺម រក្សា ភេទស្រី អាយុ៤ឆ្នាំ គឺជាកូនទី០២ ។ មូលហេតុដែលធ្វើឲ្យគាត់ជ្រុលដៃវា យកូនរបស់គាត់ដោយដង្គៀបចាប់ភ្លើងនោះ គឺដោយសារតែគាត់ខឹងកូនចាក់អង្ករលេងធ្វើឲ្យទទឹកទឹកគ្មានសល់។ ស្រ្តីរូបនោះ បានប្រាប់ទៅសមត្ថកិច្ចថា រូបគាត់មិនបានលេងបៀរចាញ់ រួចវា យធ្វើបាបកូនរបស់ដូចអ្វីដែលគេបង្ហោះនៅលើបណ្តាញសង្គមនោះទេ។

សូមបញ្ជាក់ផងដែរថា អ្នកស្រី ម៉ី រ៉ាវី មានកូនចំនួន០៣នាក់នៅក្នុងបន្ទុក គឺកូនទី០១ ឈ្មោះ យឺម រ៉ាយុ ភេទប្រុស អាយុ៥ឆ្នាំ មិនទាន់បានចូលរៀន , កូនទី០២ ឈ្មោះ យឺម រក្សា ភេទស្រី អាយុ៤ឆ្នាំ និង កូនទី០៣ ឈ្មោះ យឺម សារ៉ាក់ ភេទប្រុស អាយុ៨ខែ មានមុខរបរដើរស៊ីឈ្នួលលាងចាន ឬជួយលក់ដូរ ដើម្បីបានកម្រៃខ្លះមកចិញ្ចឹមខ្លួន និងក្រុមគ្រួសារ ចំណែកប្ដីឈ្មោះ យឺម យន អាយុ៤០ឆ្នាំ មានមុខរបរធ្វើសំណង់ ។

ពាក់ព័ន្ធករណីនេះនគរបាលបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច អ្នកស្រី ម៉ី រ៉ាវី បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាលើកូនរបស់ខ្លួនហើយ ៕
