ដើម្បីសេចក្តីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់សង្គមជាតិ ទើបពួកគាត់ស្ម័គ្រចិត្ត បំពេញការងារជា ប្រជាការពារ...
-

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "ព្រោះតែដើម្បីសេចក្ដីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់សង្គមជាតិ ទើបពួកគាត់ស្ម័គ្រចិត្ត បំពេញការងារជា ប្រជាការពារ

នៅពីក្រោយការជេរប្រមាថ តិះដៀល របស់បងប្អូនមួយចំនួន កម្លាំងប្រជាការពារ បានខិតខំលះបង់ អស់កម្លាំងកាយចិត្ត ដើម្បីបម្រើផលប្រយោជន៍ពួកគាត់ទាំងនោះ ត្រូវដើរល្បាត យាមគ្រប់ច្រកល្ហក ពីព្រឹកទល់យប់ ពីយប់ដល់ភ្លឺ ២៤/២៤ម៉ោង ផ្លាស់ប្ដូរគ្មាន ស្ទើរគ្មានពេលសម្រាក បាយមិនត្រង់មាត់ ។ សួរថាតើពួកគាត់ ធ្វើដើម្បីខ្លួនឯងមែនទេ ? ចម្លើយគឺ មិនមែនទេ ព្រោះតែដើម្បីសេចក្ដីសុខប្រជាជន តែហេតុអ្វីយើងជាប្រជាពលរដ្ឋ មិនព្រមមានការយោគយល់ និងចូលរួមសហការ ដើម្បីប្រយោជន៍រួមទាំងអស់គ្នា ។

មានមនុស្សជាច្រើនដែលបាន ជេរប្រមាថ តិះដៀល ប្រើពាក្យមិនសមរម្យ មកលើកម្លាំងប្រជាការពារ តែអ្នកទាំងនោះសុទ្ធតែបានប្រព្រឹត្តកំហុស ហើយមិនទទួលស្គាល់កំហុសខ្លួន មិនគោរពច្បាប់ មិនសហការ មិនចូលរួមអនុវត្តតាមការណែនាំ របស់អាជ្ញារធរ ដើម្បីការធ្វើដំណើរ និងរស់នៅប្រកបដោយសុខសុវត្ថិភាព ។ សង្ឃឹមថា មហាជន នឹងបានយល់ពីបញ្ហាទាំងនេះ ។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ