លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំ ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ នាំយកគ្រួសារក្រីក្រចំនួន២គ្រួសារមកមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chin Bountheun បានបង្ហោះសារថា "រាជធានីភ្នំពេញ​ ថ្ងៃពុធ​ ទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩​ ៖​ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ម៉ាណា​ ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ខ្ញុំបានចាត់ចែងនាំយកគ្រួសារប្រជាជនក្រីក្រចំនួន២គ្រួសារមកមន្ទីរពេទ្យដេីម្បីធ្វេីការវះកាត់និងព្យាបាល​ គឺ​ទី១​ លោក​ ជាម​ សាលី​ មានអាយុ៣៩ឆ្នាំ​ រស់នៅភូមិព្រៃខ្ជាយ​ ឃុំកំពង់ត្រាច​ ស្រុករមាសហែក​ ខេត្តស្វាយរៀង​ មានមុខរបរឡេីងត្នោត​ មានអាការ:ពោះវៀនធ្លាក់ចូលក្នុងពងស្វា​ សបណ្តាលអោយចុករមួល​ និងទី២​ លោក​ នង​ ថា​ មានអាយុ៥៥ឆ្នាំ​ មានស្រុកកំណេីតនៅខេត្តព្រៃវែង​ បច្ចុប្បន្នរស់នៅផ្ទះជួលនិងធ្វេីការជាសន្តិសុខក្រុមហ៊ុន​នៅរាជធានីភ្នំពេញ​ មានរបួសបាក់កដៃខាងឆ្វេងដោយសារគ្រោះថ្នាក់ចរាចរណ៍​ ដោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ក្តីអាណិត អាសូរ ជួយចេញថ្លៃសេវាព្យាបាលវះកាត់ជូនទាំងស្រុង។

ក្រុមគ្រួសារខាងលេីនេះ​ បានសម្តែងសមានចិត្តសប្បាយរីករាយ រំភើបឥតឧបមា និងថ្លែងអំណរគុណដល់សម្តេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេស សូមជូនពរសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ជាបន្តបន្ទាប់ទៅទៀត។

ប្រភព៖ Chin Bountheun