ប្អូនប្រុស​ធន ម៉េងហ៊ាង និងក្រុមការងារ បាននាំយកកង់ចំនួន១២០គ្រឿងទៅជូនប្អូនៗនៅសាលាដូង និង០៨គ្រឿងទៀតទៅជូនអ្នកគ្រូម៉ៅ និងកូនសិស្សរបស់គាត់...មានវិដេអូ
-

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ប្អូនប្រុសធន ម៉េងហ៊ាង ក៏ដូចជា ក្រុមការងាររបស់លោក បាននាំយកអំណោយដែលជាទឹកចិត្តសប្បុរសជន មិនថានៅក្រៅប្រទេស ឬក្នុងប្រទេស បានជួយបរិច្ចាគថវិការក្នុងការទិញកង់ចំនួន១២០គ្រឿង និងសំភារៈផ្សេងទៀត ដល់ក្មេងៗ។ នៅក្នុងពេលនោះផងដែរ ប្អូនប្រុសធន ម៉េងហ៊ាង ក៏បានទៅជួបជាមួយអ្នកគ្រូម៉ៅ ដែលបងប្អូនបានស្គាល់តាមបណ្តាញសង្គមហ្វេសប៊ុកនាពេលកន្លងមក ព្រមជាមួយនិងកង់ចំនួន៨កង់ មកជូនអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន​ ម៉េងហ៊ាងបានប្រាប់ឲ្យដឹងថា "បងប្អូននៅចាំអ្នកគ្រូទេ អ្នកគ្រូម្នាក់ដែលដើរចម្ងាយ ៥ គីឡូ ទៅបង្រៀនដល់សិស្ស នៅតំបន់ដាច់ស្រយ៉ាលមួយ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ដែលអ្នកគ្រូមានការចាប់អារម្មណ៍ អាណិតសូរ យ៉ាងច្រើនពីសំណាក់បងប្អូននៅក្នុងបណ្តាញសង្គម Facebook កាលពីប៉ុន្មានថ្ងៃមុន .

ថ្ងៃនេះដែលខ្ញុំបាទបានជូនកង់ចំនួន ០៨ គ្រឿងជូនដល់អ្នកគ្រូព្រមទាំង សិស្សានុសិស្សចំនួន ៧ នាក់របស់អ្នកគ្រូ សម្រាប់ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរ តាមការសន្យាររបស់ខ្ញុំបាទ នេះជាទឹកចិត្តបន្តិចបន្តួចចូលរួមលើកទឹកចិត្ត និង ជម្រុញការបង្រៀនរបស់អ្នកគ្រូ និងការសិក្សារបស់សិស្សានុសិស្ស សូមអរគុណបងប្អូនសប្បុរសជនសម្រាប់ការចូលរួមឧបត្ថមដល់អ្នកគ្រូ ?❤️"។

បន្ទាប់ពីបានជួបអ្នកគ្រូហើយនោះ ប្អូនប្រុសក៏បានទៅកាន់សាលាដូង​ ដើម្បីធ្វើពិធិចែកកង់ដល់ប្អូនៗផងដែរ ដោយប្អូនប្រុសបានលើកឡើងថា "កម្មវិធីចែកកង់ ១២០ គ្រឿងជូនដល់សិស្សានុសិស្សសិក្សានៅសាលាបឋមសិក្សា ស្វាយផ្អែម ស្ថិតក្នុង ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម កម្មវិធីដំណើរការទៅដោយរលូនប្រកបដោយភាពជោគជ៏យ និងមានសណ្តាប់ធ្នាប់ល្អ ❤️ គោរពអរគុណបងប្អូនក្រុមការងារសមាគម ប្រជាការពារភូមិ អជ្ញាធរ មេឃុំ មេភូមិ ដែលបានជួយសម្របសម្រួល រៀបចំកម្មវិធីនេះ ប្រកបដោយសុវត្ថភាព

? សូមគោរពអរគុណបងប្អូនសប្បុរសជនសម្រាប់ការចូលរួមឧបត្ថម និងសូមគោរពជូនពរបងប្អូនជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន និង មានសុខភាពល្អគ្រប់ៗគ្នា ?❤️ ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០១៩ ខេត្ត កំពង់ចាម"៕

មានវិដេអូ៖


ប្រភព៖ ធន ម៉េងហ៊ាង