សមត្ថកិច្ចចាប់ខ្លួនមុខសញ្ញាជនសង្ស័យ២នាក់ ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបករណីជួញដូរសំណាក់ឆ្អឹងសត្វព្រៃ នៅព្រលានយន្តហោះភ្នំពេញ ដកហូតឆ្អឹងសត្វ២៨២.៦៦ គីឡូក្រាម
-

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងចម្រុះ ធ្វើការបង្ក្រាបនិងចាប់ឃាត់ខ្លួន ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបករណីជួញដូរសំណាក់ឆ្អឹងសត្វព្រៃ នៅអាកាសយានដ្ឋានព្រលានយន្តហោះគយ អន្តរជាតិភ្នំពេញ ដកហូតបាន សំណាកឆ្អឹងសត្វចំនួន២៨២.៦៦ គីឡូក្រាម។

តាមការបញ្ជាក់ពី អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមបេសកកម្មពិសេស ទៅកាន់ព័ត៌មានក្នុងស្រុក បានលើកឡើងថា ប្រតិបត្តិការនេះ មានដូចជា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ហៅកាត់ គ.ប.ផ.ក ដឹកនាំដោយកម្លាំងដោយលោក ឧត្តសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមបេសកកម្មពិសេស សហការគ្នាជាមួយ កម្លាំងការិយាល័យគយអន្តរជាតិភ្នំពេញ និងមន្ត្រីកាំកុងត្រូលផែស្ងួតចុងទី ក្រោមការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សរុបមក កម្លាំងចម្រុះបានចុះធ្វើការឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញា ២នាក់ រួមនិងដកហូតបាន សំណាកឆ្អឹងសត្វចំនួន២៨២.៦៦គីឡូក្រាមផងដែរ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕