សេចក្តីអំពាវនាវ...សូមបងប្អូនសប្បុរសជន រួមនិងអតីតសិស្សវិទ្យាល័យ​សម្ដេច​ឪ​សម្ដេច​ម៉ែ ​សូមចូលរួមអភិវឌ្ឍន៍សាលារៀន ជាថវិការ និងសំភារៈសិក្សាសម្រាប់សិស្សក្រីក្រ និង...
-

សិស្សានុសិស្សដែលជាអតីតសិស្សនៅសាលា​វិទ្យាល័យ​សម្ដេច​ឪ​សម្ដេច​ម៉ែ​ក្នុង​ខេត្តរតនគិរី បានបង្ហោះសារសូមអំពាវដល់ដល់ បងប្អូនសិស្សានុសិស្សដែលធ្លាប់បានសិក្សា និង ធ្លាប់បានរៀនចំណេះជំនាញពីសាលារៀនមួយនេះ  សូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ មេត្តាជួយដល់អភិវឌ្ឍន៍​សាលា​រៀន​ ជួយជាថវិកា​ការ​ ខ្វះខាត​សំភារៈសិក្សា​សំរាប់​ស្រាវជ្រាវ​របស់​សិស្ស​ សិស្សក្រីក្រ​ ធ្វេី​សួនច្បារ​ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Tola បានបង្ហោះសារថា "សួស្ដី​ បងប្អូន​សប្បុរសជន​រួម​និង​អតីត​សិស្ស​វិទ្យាល័យ​សម្ដេច​ឪ​សម្ដេច​ម៉ែ​ក្នុង​ខេត្តរតនគិរី​ សូម​អំពាវនាវ​ដល់​អ្នក​ទាំងអស់​គ្នា​ដេីម្បី​ចូលរួមជួយ​ អភិវឌ្ឍន៍​សាលា​រៀន​ មួយ​នេះ​ដែល​ធ្លាប់​ផ្តល់​ចំណេះ​ដឹង​និង​ជំនាញ​ដល់​យេីង​ទាំងអស់​គ្នា។ ​ នៅ​ពេល​នេះ​សាលា​រៀន​យេីង​ត្រូវ​ការ​អោយ​ពួក​យេីង​ជួយ​ អភិវឌ្ឍន៍​ជួយ​ឧបត្ថម្ភ​ ជាថវិកា​ការ​ ខ្វះខាត​សំភារៈសិក្សា​សំរាប់​ស្រាវជ្រាវ​របស់​សិស្ស​ សិស្សក្រីក្រ​ ធ្វេី​សួនច្បារ​ ។ ល។ បងប្អូន​អាច​ចូលរួម​បរិច្ចាគ​ថវិកា​រ​តាម​រយះ​សាលារៀន​​គណៈកម្មាធិការ​សាលា​រៀន​ លោក​គ្រូ​នាយក​សាលា​069 812 992 012 500328​សូម​អគុណ​រ​ សូម​ជួយ​ចែករំលែក​បន្ត​អោយ​មិត្ត​ភ័ក្តិ​ រួម​និង​ សប្បុរសជន​យេីង​ផង???"។

អាស្រ័យហេតុនេះ សូមបងប្អូន ដែលធ្លាប់រៀនសូត្រ នៅទីនោះសូមជួយដល់សាលាមួយនេះ ឲ្យមានភាពស្រស់ស្អាតឡើងវិញ ដើម្បីឲ្យប្អូន និងលោកគ្រូអ្នកគ្រូ គាត់មានអារម្មណ៍ចង់បង្រៀន និងផ្តល់ចំណេះដឹងដល់កូនសិស្សសម្រាប់ ផ្តល់ឲ្យពួកគាត់មានចំណេះដឹង ជាស្ពានចម្លងទៅថ្ងៃអនាគតឲ្យមានការងារល្អ ដើម្បីចិញ្ចឹមជីវិត៕

ប្រភព៖​ Chan Tola