ខេត្តកណ្តាល៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទីព្រឹក សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្រោយពីធ្វើសកម្មភាពលួចទូរស័ព្ទដៃ ចំនួនពីរគ្រឿង នៅចំណុច វត្តកែវម៉ូលី ភូមិត្បូងវត្ត ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះថា ឌន សុភក្រ័ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រោងម៉ាសុីន មានទីលំនៅភូមិ តាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ត កណ្តាល ។ ឈ្មោះ ចេ ដេវីន ភេទ ប្រុស អាយុ១៦ឆ្នាំជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ តាគោ ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។ ឈ្មោះ ជា រស្មី ភេទ ប្រុស អាយុ៤១ឆ្នាំជនជាតិ ខ្មែរ មុខរបរ នេសាទ មានទីលំនៅភូមិ តាគោ ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានរួមមាន ទូរស័ព្ទចំនួន០២ គ្រឿង ម៉ាក oppo ពណ៌ខៀវ ០១គ្រឿង និង ពណ៌ ទឹកប្រាក់ ០១ គ្រឿង ។

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ឌន សុភ័ក្រ បានជិះកង់ចេញពីផ្ទះរបស់ខ្លួននៅភូមិ តាជ័យ ចូលទៅក្នុងវត្ត កែវ ម៉ូលី ជួនពេលនោះបានជួបនឹងឈ្មោះ ចេ ដេវីត កំពុងអង្គុយលេងក្នុងវត្ត ទន្ទឹមពេលនោះអ្នកទាំង០២ នាក់ បាននិយាយបបួលគ្នា ចូលទៅលួចយកទូរស័ព្ទ របស់ជនរងគ្រោះ ដោយឈ្មោះ ឌន សុភក្រ័ បានចូលទៅលួច បន្ទាប់ពីធ្វើសកម្មភាពលួចយកបានទូរស័ព្ទ ទាំង ០២ គ្រឿងនោះបានហើយ ជនសង្ស័យបានព្រមព្រៀងគ្នាយក ទូរសព្ទ័នោះចែកគ្នាម្នាក់ ០១គ្រឿង ក្នុងពេលនោះឈ្មោះ ចេ ដេវីន បានយកទូរសព្ទ័ដែលលួចបាន០១គ្រឿងនោះទៅឲ្យឪពុករបស់ខ្លួនឈ្មោះ ជា រស្មី ហើយឪពុកបានសួរថា៖ បានទូរសព្ទ័នេះមកពីណា? ពេលនោះជនសង្ស័យឈ្មោះ ចេ ដេវីន បានប្រាប់ឪពុកថា៖ រើសបាននៅវត្ត ប្រាសាទ បន្ទាប់មកឪពុក បានយកទូរសព្ទ័នោះដើរលក់ ស្របពេលនោះមានគេស្គាល់ ទូរសព្ទ័នេះជារបស់ជនរង គ្រោះ ខាងលើ ក៏បានប្រាប់ទៅម្តាយជនរងគ្រោះ ឈ្មោះ ឆុំ ពៅ ភេទ ស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិ តាគោ ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល រួចហើបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលជ្រៃលាស់ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញចុះស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ សាកសួរ។

បច្ចុប្បន្នជនសង្ស័យ ទាំង០៣ នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល