ប្រជាជនខេត្តព្រះសីហនុ មានសេចក្តីត្រេកអរជាខ្លាំង ក្រោយពីទទួលបានមន្រ្តីល្អ មកធ្វើការអស់ពីចិត្ត ពីកាយ លះបង់គ្រប់ពេល ដើម្បីជួយដល់ប្រជាពលរដ្ឋ ទាំងដែលលោក ទើបតែឡើងកាន់តំណែងជាអភិបាលខេត្តនោះ។ ឯកឧត្តមគួច ចំរើន បានធ្វើឲ្យមហាជន ពិតជាមានភាពសប្បាយរីករាយ ដោយលោក និងភរិយា បានជួយសម្រួល និងការយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋ ជាធំ ហើយលោកក៏បានជួយកែលំអរទីក្រុងឲ្យមានសភាពល្អប្រសើរជាងមុនផងដែរ។

ដោយឡែកបើយោងតាមគណនីហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូន លោក លោកស្រី ជ្រាបថា ៖ តាមខ្លឹមសារាចរណែនាំលេខ ០៧ សរណន របស់រាជរដ្ឋាភិបាលកម្ពុជា រាល់អាជីវកម្មកាស៊ីណូអនឡាញត្រូវ អស់សុពលភាពប្រកបអាជីវកម្មត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់ លោក លោកស្រី ម្ចាស់កាស៊ីណូ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអុិនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព តាមខ្លឹមសារ សារាចរណែនាំខាងលើចាប់ពីម៉ោងសូន្យថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ ចំពោះការធ្វើអាជីវកម្មកាស៊ីណូ លោក លោកស្រី អាចដំណើរការជាធម្មតាស្របទៅតាមច្បាប់កំណត់ ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហការជាមួយក្រុមការងារចម្រុះថ្នាក់ជាតិ នឹងចុះត្រួតពិនិត្យតាមកាស៊ីណូក្នុងខេត្តព្រះសីហនុ ក្នុងករណី លោក លោកស្រី នៅតែបន្តធ្វើអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអុិនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពបន្តទៀត ក្រុមការងារនឹងចាត់វិធានការ តាមផ្លូវច្បាប់ដែលមានចែងជាធរមាន។ អាស្រ័យហេតុនេះសូម លោក លោកស្រី ម្ចាស់កាស៊ីណូដែលមានទីតាំងក្នុងខេត្តព្រះសីហនុ ចូលរួមអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕








ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ