សូមជួយគាត់ផង...សមត្ថកិច្ច​ដេញចាប់មុខសញ្ញាឆក់​ ត្រូវឡានបុក រងរបួសយ៉ាងធ្ងន់ធ្ងរ ពេលនេះភរិយារបស់គាត់កំពុងដង្ហើយ សូមជំនួយ...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បង ម៉េង អ្នកសារព័ត៌មាន បានបង្ហោះសារដង្ហើយសូមឲ្យបងប្អូន សប្បុរសជន មេត្តាជួយដល់ក្រុមគ្រួសារ របស់ សួន ភា ដែល​ជាមន្រ្តីដ៏ល្អម្នាក់ បានដេញតាមប្រមាញ់ ចាប់ចោរឆក់ តែក៏ត្រូវរថយន្ត បុកពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា " ស៊ែរជួយរកជំនួយផង​ សមត្ថកិច្ច​ដេញចាប់មុខសញ្ញាឆក់​ ត្រូវឡានបុកនោះ ពេលនេះភរិយាគាត់​ដង្ហេីយរក​សប្បុរសជន​ជួយឧបត្ថម្ភ​ប្ដីគាត់ផង​ គាត់ហូបអ្វីមិនទាន់បានឡេីយ​ ហូបបានតែបបរ​បាញ់បញ្ជូនតាមមាត់​ អីលូវកំពុងសម្រាកព្យាបាល​ នៅមន្ទីរពេទ្យ​លោកសង្ឃ

សូមចូលរួមសោកស្ដាយ​ និងកោតសរសេីរ​ចំពោះការលះបង់នេះ​ ដើម្បីបុព្វហេតុបង្ក្រាបទប់ស្កាត់ រាល់បទល្មើសក្នុងនាមជា​កងកម្លាំងសមត្ថកិច្ច រក្សាបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ!

សូមបញ្ជាក់ថា​ លោក សួន ភា​ អាយុ៣៨ឆ្នាំ​ នៅមុនកើតហេតុ​ គាត់បានឃេីញជនសង្ស័យដែលជាមុខសញ្ញាឆក់ ទេីបមានចិត្តជួយក្នុងនាម​ជាកងកម្លាំង តែសោកស្ដាយ​បែរជួបគ្រោះថ្នាក់ រថយន្តបុកដួលបោកនឹងថ្នល់យរងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ​ ចំណែករថយន្តបង្កបានបេីករត់បាត់​ មុខសញ្ញាក៏រត់បាត់ទៀត​ កាលពីវេលាម៉ោងជិត០៤ទាបភ្លឺ​ ឈានចូលថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ នៅចំណុចស្តុប​ឌេអិន​ ផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២១៥​ សង្កាត់មិត្តភាព​ ខណ្ឌ៧មករា ភ្នំពេញ​"។​

ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន