វីវហើយ! ដោយសារតែភ្ញៀវទេសចរណ៍ថយចុះ សណ្ឋាគារ​អប្សរា​អង្គរ​ ​និង​សារមន្ទីរ​អង្គរ​ ​ប្រកាស​បិទ​ទ្វា​រជាបន្ទាន់ ​ខណៈដែល​សណ្ឋាគារដ៏​ល្បី​មួយ​នៅ​ភ្នំពេញ​បានបិទទ្វារួចរាល់...
សីហា
-

សៀមរាប​៖​ ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ និង​ក្រុម​មគ្គទេសក៍​ទេសចរ​បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​ ពី​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​យ៉ាង​គំហុក​ពុំ​ធ្លាប់​មាន​ បណ្ដាល​ឱ្យ​ម្ចាស់​សណ្ឋាគារ​ ផ្ទះសំណាក់​ និង​កន្លែង​ផ្ដល់​សេវាកម្ម​ទេសចរ​មួយ​ចំនួន​បង្ខំចិត្ត​បិទទ្វារ។ ក្នុងនោះដែរ សណ្ឋាគារអប្សរាអង្គរ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៤មួយ បានប្រកាសផ្អាកដំណើរដោយគ្មានពេលកំណត់ ក្រោយពេលសណ្ឋាគារនេះ បានបើកដំណើរការអស់រយៈពេលជិត២០ឆ្នាំមកហើយ។

យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Teviphea Nuon បានបង្ហោះរូបថតជាច្រើន និងសារ អមដោយសារក្តុកក្តួលថា សណ្ឋាគារអប្សរាអង្គរ បានបើកដំណើរការអស់រយៈពេលជិត ១៨ឆ្នាំមកហើយ។ សណ្ឋាគារនេះ ធ្លាប់មានមោទនភាពក្នុងការលើកស្ទួយវិស័យទេសចរណ៍អោយមានកំណើន និងធ្លាប់បានទទួលរៀបចំកិច្ចប្រជុំធំៗ។ លើសពីនេះ សណ្ឋាគារអប្សរាអង្គរ ក៏ធ្លាប់ទទួលពានរង្វាន់ ASEAN Green Hotel Standard ពីរដង និង ជាសណ្ឋាគារឆ្នើមមួយទទួលបានពានរង្វាន់ ជាសណ្ឋាគារគ្មានផ្សែងបារី កាលពីថ្មីៗនេះ។ ប្រភពដដែល អះអាងថា ពេលនេះសណ្ឋាគារអប្សរាអង្គរ ដល់ពេលវេលាសំរាក ដោយសម្រេចផ្អាកអាជីវកម្មជាផ្លូវការ ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ មូលហេតុ​នៃ​ការ​បិទទ្វារ​នេះ​ ​គឺ​បញ្ហា​សេដ្ឋកិច្ច​។​ ​

​ដោយឡែក​ ​ងាក​មក​សារមន្ទីរ​អង្គរ​វិញ​ ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​របស់​កូរ៉េខាងជើង​ ​មានតម្លៃ​ ​២៤លាន​ដុល្លារ​អាមេរិក​ ​នៅ​ខេត្តសៀមរាប​ ​ក៏បាន​ប្រកាស​បិទទ្វារ​ជា​ផ្លូវការ​ផង​ដែរ​។​

​ក្រៅពីនោះ​ ​ភោជនីយដ្ឋាន​ ​និង​ហាង​កាហ្វេ​ចំនួន​ ​៦​ ​កន្លែង​ផ្សេងទៀត​ ​ត្រូវ​បាន​ប្រកាស​បិទទ្វារ​ព្រមគ្នា​ ​ក្រោយ​បាន​លេច​រូបរាង​កាលពី​ឆ្នាំ២០១៥​។​ ​តាម​សេចក្ដីប្រកាស​របស់​សារមន្ទីរ​ខាងលើ​បាន​សង្កត់ធ្ងន់​ថា​ ​ថ្នាក់​គ្រប់គ្រង​ ​បានសម្រេច​ផ្អាក​អាជីវកម្ម​ជាបន្ទាន់​ ​និង​បណ្ដោះអាសន្ន​ ​ដោយសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​។​

​សូម​បញ្ជាក់​ថា​ ​កន្លងទៅ​សារមន្ទីរ​មួយ​នេះ​ ​ទទួល​បាន​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ចូល​ទស្សនា​ជាបន្តបន្ទាប់​ ​ដើម្បី​ចង់​ស្វែងយល់​ពី​វប្បធម៌​ ​និង​អច្ឆរិយ​របស់​ខ្មែរ​ ​ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​ ​កាលពី​ថ្ងៃទី៤​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៥​ ​សាងសង់​ឡើង​ដោយក្រុម​ហ៊ុន​របស់​ប្រទេស​កូរ៉េខាងជើង​ ​និង​ការចូលរួម​ពី​អាជ្ញាធរ​អប្សរា​។​

​សារមន្ទីរ​ ​3D​ ​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា​ ​មាន​បំពាក់​គ្រឿង​បរិ​ក្ខា​ទំនើប​ៗ​ដែល​អាច​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ប្រាសាទបុរាណ​ ​និង​ប្រវត្តិ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​តាម​ជំនាន់​នី​មួយ​ៗ​ ​តាមរយៈ​រូបភាព​ ​និង​វីដេអូ​ជា​ប្រភេទ​ ​3D​។​

​គួររំលឹកផងដែរថា កាលពីថ្ងៃទី៣១ ថ្មីៗនេះ សណ្ឋាគារផ្កាយ៥នៅភ្នំពេញ ដែលធ្លាប់មានឈ្មោះថា Inter-continental Hotel ដែលជាសណ្ឋាគារមួយទទួលមេដឹកនាំធំៗជាច្រើនរូបនិងប្រារព្ធពិធីធំៗជាយ៉ាងច្រើនអនេក អស់រយៈពេល២៣ឆ្នាំកន្លងមកនេះ ទីបំផុតត្រូវបានបាត់ឈ្មោះ និងបិទទ្វារទៅហើយ ។​