ខ្មែរកណ្តាល មិនសូវចេះថែ មានតែខ្មែរក្រោមទេ ដែលខំប្រឹងថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណមក
-

កម្ពុជាក្រោម ៖ មានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែ មានរូបភាពជាច្រើនសន្លឹកដែលបានបង្ហាញពីវត្តឃោសិតារាម ស្ថិតនៅក្នុងខេត្តពល្លាវ  ជាវត្ដមានព្រះវិហារ និងសាលារៀនខ្មែរ ដែលធំជាងគេនៅកម្ពុជាក្រោម។

រូបភាពទាំងស្រុងនៅក្នុងព្រះវិហារនេះត្រូវបានចំណាយពេលអស់ទៅដល់៤ឆ្នាំដើម្បីសម្រេចចេញជារូបរាង និងមានផ្ទៃ​ដី​ចំ​នួន ​៤២៧,៥​ម៉ែត្រ​ការ៉េ​ កម្ពស់​៣៦,៣​ម៉ែត្រ ។ព្រះវិហារនេះបានរំ​លេច​ក្បូរ​ក្បាច់​រចនា​ផ្កា​ភ្ញី​ដ៏​ល្អ​វិ​ចិត្រ​ដែលគួរឲ្យទាក់ទាញនិងចាប់អារម្មណ៍ខ្លាំង ព្រោះព្រះវិហារនេះបានចងក្រងគំ​នូរ​ស្តី​ពី​ពុទ្ធ​ប្រ​វត្តិ​ចាប់​ពី​ព្រះ​អង្គ​ទ្រង់​ប្រ​សូតិ​រហូត​ដល់​ទ្រង់​ចូល​ព្រះ​បរិ​និព្វាន​។

មិនត្រឹមតែប៉ុណ្ណោះទេ លើសពីនេះទៅទៀតអក្សរព្យញ្ជនៈខ្មែរបច្ចុប្បន្ន ក៏ត្រូវបានច្នៃរួមបញ្ចូលនៅក្នុងចម្លាក់ទាំងនោះ យ៉ាងគួរឱ្យចាប់អារម្មណ៍ជាទីបំផុត ក៏ដូចជាគួរឱ្យកោតសរសើរនូវឧត្តមគតិស្នេហាវប្បធម៌របស់ប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ។