រាជធានីភ្នំពេញ ៖ ប៉ូលិស ដេញចាប់មុខសញ្ញាឆក់ ត្រូវឡានបុកនោះ ពេលនេះភរិយាគាត់ ដង្ហេីយរក សប្បុរសជន ជួយឧបត្ថម្ភ ប្ដីគាត់ផង ព្រោះគាត់ហូបអ្វីមិនទាន់បានឡេីយ បានតែបបរ បាញ់បញ្ជូនតាមមាត់ អីលូវកំពុងសម្រាក នៅមន្ទីរពេទ្យ លោកសង្ឃ ។

សូមចូលរួមសោកស្ដាយ និងកោតសរសេីរ ចំពោះការលះបង់នេះ ដើម្បីបុព្វហេតុបង្ក្រាបទប់ស្កាត់ រាល់បទល្មើសក្នុងនាមជា កងកម្លាំងសមត្ថកិច្ច រក្សាបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ។

យ៉ាងណាមិញបន្ទាប់ពីឃើញព័ត៍មានមួយនេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករួចស្រាប់តែម្ចាស់ហាងពេជ្រ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Dana Try បានធ្វើការបង្ហោះនិងប្រកាសស្វែងរកប៉ូលិសដែលជាជនរងគ្រោះយ៉ាងដូច្នេះថា ៖ ឃើញព័ត៌មាននេះ ពិតជាអាសូរចំពោះសមត្ថកិច្ចយើងណាស់។ គាត់ខំបំពេញភារកិច្ចដេញចោរឆក់ ហើយត្រូវរថយន្តបុករងរបួសធ្ងន់។ មិនដឹងថាពេលនេះ គាត់កំពុងសម្រាកនៅឯណាទេ ខ្ញុំចង់ជួយជាថវិកាដល់គាត់ ២០០ដុល្លារ គ្រាន់សម្រាលលើការព្យាបាលបានខ្លះ។តាមព័ត៌មានគេថា គាត់ជាប៉ូលិសនៅប៉ុស្ត៍បឹងកេងកង។ មានបងប្អូនណាស្គាល់គាត់ ឬលេខទូរសព្ទប្រពន្ធគាត់ទេ?






