ហ្វេសប៊ុក ៖ រូបភាពប៉ុន្មានសន្លឹកបានឆក់យកអារម្មណ៍របស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្តាញសង្គមនាៗ រហូតដល់មានអ្នកចែករំលែកនៅរូបភាពប៉ុន្មានសន្លឹកជាច្រើនសន្ធឹកសន្ធាប់ ។

ជាមួយគ្នានេះដែររូបភាពនេះ បានបង្ហាញពីទឹកចិត្តរបស់លោកយាយម្នាក់ ដែលមានទៅលើកូនប្រុសម្នាក់ដែលមានសតិមិនល្អ លោកយាយរស់នៅតែពីនាក់ជាមួយនិងកូនប្រុសដែរមានសតិមិនល្អជាច្រើនឆ្នាំមកហើយ លោកយាយបានមើលថែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកូនប្រុសរបស់គាត ទោះបីជាលោកយាយមានអាយុច្រើនយ៉ាងណាក៏ដោយដឹងត្រឹមថា អ្វីដែលអាចទៅរួចនិងធ្វើទៅបានគឺលោកយាយនិងធ្វើគ្រប់យ៉ាងដើម្បីកូនប្រុសគាត់និងក្តីស្រលាញ់របស់ម្តាយដែរមានចំពោះកូន ។

លោកយាយម្នាក់នេះ បានកំពុងតែធ្វើឲ្យមហាជនក្តុកក្តួលជាខ្លាំង នេះហើយជាក្តីស្រលាញ់ពិតរបស់ម្តាយ ទោះកូនឆ្កួត ពិការ គ្មានអ្នកត្រូវការ គ្មានអ្នកមើលថែ តែម្តាយនៅមើលថែកូនបាន។គួរបញ្ចាក់ផងដែរថា អ្នកបង្ហោះមិនបានប្រាប់ប្រភពលំអិតពីរូបភាពទាំងនេះក្តី តែពិតជាធ្វើឲ្យយើងស្រណោះអ្នកម្តាយណាស់ ម្តាយជានារីតែម្នាក់គត់ ដែលនឹងបារម្ភ ស្រលាញ់ និងមើលថែអ្នកគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់គាត់៕



