ខ្លោចចិត្តណាស់ ! បុរសជាប្តី ស្រែកយំ ស្ទើតែគាំង ខណៈប្រពន្ធមានផ្ទៃពោះ ត្រូវអគារ ៧ ជាន់បាក់រលំពីលើស្រស់ៗបែបនេះ ...(មានវិដេអូ)
ស៊ីហៀង
-

(ភ្នំពេញ)៖ គិតម៉ោង៧៖៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៧នាក់ ក្នុងនោះជនរងគ្រោះ២នាក់បានស្លា ប់ (ប្រុសម្នាក់ ស្រីម្នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។

ជាមួយគ្នានេះដែរមានបុរសម្នាក់ដែលជាកម្មករសំណង់ធ្វើការនៅទីនោះគាត់បានស្រែកយំខ្លាំងដោយសារតែប្រពន្ធគាត់ត្រូវបានអគារបាក់រលំពីលើ មិនត្រឹមតែប៉ុណ្ណោះទេប្រពន្ធរបស់គាត់មានផ្ទៃពោះថែមទៀតផង ដោយគាត់នៅមានជីវិតតែប្រពន្ធរបស់គាត់នៅមិនទាន់ដឹងនៅឡើយទេ ថាមានជីវិត ឬ ក៏ បាត់បង់ជីវិត តែសូមជូនពរឲ្យជនរងគ្រោះទាំងអស់នៅមានជីវិតនិងរួចផុតពីគ្រោះដ៏សែនកំណាចនេះផងចុះ ។ 

សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា បានជាប់គាំងក្នុងគំនរអគារនេះ។ សូមទស្សានវិដេអូខាងក្រោម៖