កែប ៖ មកទល់នឹងវេលាម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមជួយសង្រ្គោះ រួមនិងកងកម្លាំងនគរបាល បានរកឃើញមនុស្សចំនួន២៥នាក់ហើយ ក្នុងនោះមានមនុស្សចំនួន១៨នាក់ដែលរស់រានមានជីវិត និង៧នាក់ទៀតបានស្លា ប់បាប់បង់ជីវិត នៅក្នុងហេតុការណ៍រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប។

អគារនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់ ដែលជាប្លង់សេ អគារកម្ពស់ទី៧ ទើបនឹងចាក់ថ្មី ហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។

ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមានអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ។ នេះជាឧបទ្ទវហេតុរលំអគារលើកដំបូងក្នុងឆ្នាំ២០២០នេះ ខណៈដែលឆ្នាំ២០១៩ ក៏មានករណីរលំបាក់អគារកំពស់៧ជាន់មួយផងដែរ កាលពីខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានមនុស្សស្លា ប់២៨នាក់ និងរស់២៦នាក់៕









ប្រភព៖ cambodiapolice