លោក ផែង វណ្ណៈ ថា រកឃើញមូលហេតុនៃការបាក់រលំអគារ នៅខេត្តកែបហើយ មូលហេតុគឺបណ្តាលមកពី...
-

ដូចដែលបងប្អូន មហាជន បានជ្រាបហើយថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានករណីរលំបាក់អគារ៧ជាន់ នៅខេត្តកែប ដែលបណ្តាលឲ្យមានអ្នកស្លា ប់ចំនួន៧នាក់ហើយ បើគិតមកទល់និងពេលនេះ ហើយនៅពេលនេះ ក្រុមជួយសង្រ្គោះកំពុងតែរុករកជនរងគ្រោះជាបន្តទៀត ដើម្បីជួយសង្គ្រោះជីវិតរបស់កម្មករដែលជានៅក្នុងអគារនោះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានលើកឡើងថា​"រកឃេីញកំហុសសង់ខុសលិខិតអនុញ្ញាតតាំងពីខែធ្នូ​ ២០១៩​ ហេតុ​អ្វី​មិនបញ្ឈប់ការសាងសង់​ ?

នៅថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃេីញថា​ សង់ខុសពីលិខិត​អនុញ្ញាត​ ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥​ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡេីងបន្តរហូតដល់​ ៧​ ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០២០​ តែម្ដង​ ។

ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មិនព្រមចេញលិខិតផ្អាក​ ឬ​ បញ្ឈប់​ការសាងសង់​ ហេីយនៅតែបន្តអោយសាងសង់​ គឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​ វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​ ។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះ​ត្រូវ​បាន​គេសង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹងអំពេីពុករលួយ​ ។

យេីងរង់ចាំមេីលថាតេី​ មន្ត្រី​ណាខ្លះ​ពាក់ព័ន្ធ​នឹងករណី​បាក់​រលំ​អគារ​នៅខេត្តកែប​ដែលបណ្ដាល​អោយស្លា ប់មនុស្ស​ និង​ របួស​ច្រើន​នាក់​នោះ​ ។

ប្រភព៖ Pheng Vannak News