កាលពីថ្ងៃម្សិលមិញនេះ នៅវេលាម៉ោង ៤និង៣០នាទីល្ងាច មានករណីបាក់រលំអគារ៧ជាន់ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ បានរងរបួស និងស្លា ប់នៅក្នុងអគារមរណមួយនោះ ។ នៅក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ បានធ្វើឲ្យមហាជន មានការសោកស្តាយ និងសម្តែងភាពក្រៀមក្រំចំពោះក្រុមគ្រួសារ ជនរងគ្រោះដែលបានរងគ្រោះជាប់នៅក្នុងអគារ។
ដោយឡែកក្រោយពីមានការបាក់រលំភ្លាមនោះក៏មានបងប្អូនក៏ដូចជាសាច់ញាតិជនរងគ្រោះ បានទៅដល់ទៅកន្លែង ព្រមជាមួយនិងក្រុមជួយសង្គ្រោះ បានចុះទៅជួយរុករកជនរងគ្រោះដែលជាប់នៅក្នុងអគារ។ បើងាកមកមើលពីសាច់ញាតិរបស់ជនរងគ្រោះវិញ ពិតជាមានក្តីរន្ធត់ និងតក់ស្លុតជាខ្លាំង ក្រោយពីបានឃើញទិដ្ឋភាពដ៏រន្ធត់មួយនេះ។
បើយោងតាមគណនីហ្វេសប៊ុករបស់លោក បានធ្វើការសំភាសន៍អ៊ុំស្រីម្នាក់ដែលគាត់បានអះអាងថា កូនរបស់គាត់បានជាប់នៅក្នុងអគារ កូនប្រុសរបស់គាត់សម្រាកនៅជាន់ក្រោម។ អ៊ុំស្រីបានប្រាប់ទៀតថា ពួកគាត់ទើបតែជួបជុំគ្នា នៅថ្ងៃបុណ្យសមុទ្រ រួចកាលពីពេលថ្មីៗនេះទេ"។ នៅក្នុងហ្វេសប៊ុករបស់លោក K01 បានឲ្យដឹងថា"អ្នកមីងមានសមាជិកគ្រួសារ5នាក់ ដែលត្រូវនៅក្នុងអាគារ មរ ណៈនេះ"៕


មានវិដេអូ៖