អ្នកបានលុយ ខ្ញុំបាត់បង់ អ្នកសប្បាយខ្ញុំកើតទុក្ខ...ព្រោះតែក្រទើបពួកខ្ញុំខំប្រឹង តែមិនគួរណាដោយសារតែភាពលោភលន់របស់ពួកអ្នកធ្វើឲ្យគ្រួសារអ្នកក្រដូចជាពួកខ្ញុំបាត់បង់បង្គោលគ្រួសារបែបនេះទេ...
-

នៅថ្ងៃនេះ ក្រុមជួយសង្គ្រោះ បាននឹងកំពុងតែជួយសង្រ្គោះយ៉ាងញាប់ដៃញាប់ជើង នៅក្នុងរុករកជនរងគ្រោះ ដែលបានបាត់ខ្លួននៅក្នុងអគារមរ ណនៅខេត្តកែប។ ដំណឹងដ៏រន្ធ ត់នេះបានធ្វើឲ្យបងប្អូនមហាជន មានការសោកស្តាយ និងមានទុក្ខយ៉ាងក្រៀមក្រំ ខណៈពេលបានឃើញហេតុការណ៍ដ៏អាក្រក់មួយនេះ។

ដោយឡែកបើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ដារ៉ា វ៉ន បានបង្ហោះសារយ៉ាងក្រៀមក្រំថា "ពុទ្ធោចែខ្ញុំ ម្ដាយស្លា ប់មិនទាន់បានប៉ុន្មានថ្ងៃផង ខំប្រឹងទៅធ្វើការសំណង់រកលុយដើម្បីយកមកធ្វើបុណ្យ ១០០ម្ដាយ តែកម្មអកុសលត្រូវអាគារបាក់សង្កត់ស្លាប់នៅក្រោមគំនរសំណង់។ កុំភ័យចែ បុណ្យ ១០០ថ្ងៃអ៊ុំពួកខ្ញុំចាត់ចែងអោយបានល្អ ចែទៅអោយបានសុខចុះ?????"។

ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "អ្នកបានលុយ ខ្ញុំបាត់បង់ អ្នកសប្បាយខ្ញុំកើតទុក្ខ។ ព្រោះតែក្រទើបពួកខ្ញុំខំប្រឹង តែមិនគួរណាដោយសារតែភាពលោភលន់របស់ពួកអ្នកធ្វើអោយគ្រួសារអ្នកក្រដូចជាពួកខ្ញុំបាត់បង់បង្គោលគ្រួសារបែបនេះទេ។ ក៏ដូចជាបងស្រីខ្ញុំពេលនេះ ដើម្បីរកប្រាក់យកមកធ្វើបុណ្យ ១០០ថ្ងៃម្ដាយ ត្រូវបាត់បង់ជិតទាំងមិនខ្លួន។ រំពឹងអីជិវិតអ្នកក្រ? ចុងក្រោយបានត្រឹមដេកមើលរូបថតសម្រក់ទឹកភ្នែក????"៕

ប្រភព៖ ដារ៉ា វ៉ន