មហាសំណាងជាងគេ...រាល់ថ្ងៃគេឲ្យធ្វើការនៅក្នុងអគារ តែនៅថ្ងៃកើតហេតុ គេដេញឲ្យមកធ្វើការនៅខាងក្រៅវិញ តែម្តាយនឹងសាច់ញ្ញាតិ ជាប់នៅខាងក្នុងទាំងអស់...មានវិដេអូ
កាលពីថ្ងៃម្សិលមិញនេះ មានករណីបាក់ស្រុតអគារ ៧ជាន់ នៅខេត្តកែប បានធ្វើឲ្យប្រជាជនខ្មែរ មានការអាណិត និងខ្លោចចិត្តជាខ្លាំង ក្រោយពីបានឃើញ ទិដ្ឋភាពរបស់ដ៏គួរឲ្យខ្លាចមួយនេះ។ ជាក់ស្តែងបើយើងងាកមកមើលពីទិដ្ឋភាពពីការជួយសង្រ្គោះ របស់កងកម្លាំងយើងវិញពិតជាមានស្វិតស្វាញខ្លាំងណាស់ នៅក្នុងការជួយសង្គ្រោះជីវិតបងប្អូនដែលជាប់នៅក្នុងអគារ។
ហើយនេះគឺជាក្មេងស្រីម្នាក់ ដែលមានសំណាងជាងគេ ដោយប្អូនស្រី ក៏ជាកម្មករសំណង នៅទីនោះផងដែរ ។ប្អូនស្រីបានប្រាប់ថា ម្តាយរបស់គាត់និងប្អូនដែលនៅក្នុងពោះម្តាយគាត់កំពុងតែជាប់នៅក្នុងអគារ និងមានមីងទៀត ហើយឪពុករបស់គាត់បានជួយសង្រ្គោះចេញពីកន្លែងកើតហេតុហើយ។
នៅក្នុងគណនីហ្វេសប៊ុករបស់k01 បានប្រាប់ឲ្យដឹងថា "មហាសំណាងជាងគេ រាល់ថ្ងៃទៅធ្វើកានៅខាងក្នុង តែថ្ងៃកើតហេតុ ប្អូនត្រូវមេជាង អោយមកធ្វើនៅក្រៅវិញ តែម្តាយនឹងសាច់ញ្ញាតិ ជាប់នៅខាងក្នុងទាំងអស់"។
មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។