នៅក្នុងគណនីហ្វេសប៊ុករបស់លោក ឡេង ណាវ៉ាត្រា ដែលជាម្ចាស់បុរីឡេង ណាវ៉ាត្រា ជាច្រើនកន្លែង និងជាថៅកែប្រុសវ័យក្មេង ទើបតែបង្កើតផ្សារទំនើប ដើម្បីជួយដល់កសិករខ្មែរ និងជួយគាំទ្រដំណាំ បន្លែ ផ្លែឈើ គ្មានជាតិគីមី ។ មុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក ឡេង ណាវ៉ាត្រា បានបង្ហោះដំណឹងល្អ ដោយផ្សាររបស់លោក បានប្រកាសជ្រើសរើសបុគ្គលិក ដោយមានប្រាក់ខែចាប់ពី២៥០ដុល្លារ ទៅ១០០០ដុល្លារ។
នៅក្នុងគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ថា "066 444 444 ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសបុគ្គលិក 400នាក់ ផ្នែកដឹកជញ្ជូនសេវាកម្ម ភេទប្រុសអាយុ 18ដល់32ឆ្នាំ ប្រាក់ខែ250$ដល់1000$ កំរិតវប្បធម៍ថ្នាក់ទី7ឡើងអាចសរសេអក្សខ្មែរបាន នឹងភេទស្រី30នាក់អ្នកទទួលទូសព្ទ័ក្នុងផ្សារទំនើប ទីតាំងនៅ អូឡាំពិច"។ ប្រសិនបើបងប្អូន មានចំណាប់អារម្មណ៍ សូមផ្ងើរ CV ឬទំនាក់ទំនង លេខទូរស័ព្ទ ខាងលើ ៕
ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា