ក្រុមជួយសង្រ្គោះបានជួយជនរងគ្រោះ ចេញពី គំនរអគារបាក់រលំ បានចំនួន ២នាក់ទៀតហើយ...មានវិដេអូ
-

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កងពលតូចលេខ៧០ បានបង្ហោះសារយ៉ាងរំភើបថា "ជនរងគ្រោះ២នាក់ទៀតហេីយត្រូវបានសង្គ្រោះចេញពីគំនរអគារបាក់រលំនៅវេលាម៉ោង2និង10នាទីរសៀលថ្ងៃ04ខែមករានេះ។ សម្តេចតេជោហ៊ុនសែន បានបន្តបញ្ជាផ្ទាល់នៅកន្លែងកេីតហេតុ និងមានក្តីក្តុកក្តួលបំផុតចំពោះជនរងគ្រោះដែលមានជីវិត"។

នៅក្នុងហេតុការណ៍ដ៏រន្ធ ត់នេះ បានធ្វើឲ្យមហាជន ជាច្រើន មានអារម្មណ៍ក្តុកក្តួល និងអាណិតចំពោះជនរងគ្រោះ ដែលបានជាប់នៅក្នុងអគារ ៧ជាន់ នៅខេត្តកែប ដែលនៅក្នុងហេតុការណ៍ បានបណ្តាលឲ្យមនុស្សចំនួន៧នាក់​បានស្លា ប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្រុតអគារ។

គួបញ្ជាក់ផងដែរថា កាលពីថ្ងៃម្សិលមិញនេះ នៅវេលាម៉ោង ៤និង៣០នាទីល្ងាច មានករណីបាក់រលំអគារ៧ជាន់ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ បានរងរបួស និងស្លា ប់នៅក្នុងអគារមរណមួយនោះ ។ នៅក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ បានធ្វើឲ្យមហាជន មានការសោកស្តាយ និងសម្តែងភាពក្រៀមក្រំចំពោះក្រុមគ្រួសារ ជនរងគ្រោះដែលបានរងគ្រោះជាប់នៅក្នុងអគារ។

មានវិដេអូ៖


ប្រភព៖​កងពលតូចលេខ៧០