ពុទ្ធោ ខ្លោចចិត្តណាស់ ! អ៊ុំស្រីម្នាក់នេះ មានសមាជិកគ្រួសារ៥នាក់ កំពុងជាប់នៅបាតក្រោយអគារកម្ពស់៧ជាន់ ...(មានវិដេអូ)
-

ខេត្តកែប ៖ នៅកាលពីថ្ងៃទីទី០៣ ខែមករា ឆ្នាំ២០២០នេះ កន្លងទៅនេះ មានហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ ដោយហេតុការណ៍មួយនេះបានធ្វើឲ្យមហាជនបានកើតមានក្តីសោកស្តាយខ្លាំងនិង ដោយសារតែមានមនុស្សរបួស និង ស្លា ប់ នៅក្រោមគំនរថ្នអគារនោះ។

ជាមួយគ្នានេះដែរនៅក្នុងហេតុការណ៍បាក់អគារនេះបានអ៊ុំស្រីម្នាក់គាត់បាន ស្រែកយំសោក បោកខ្លួនដោយសារតែ កូនរបស់គាត់បានជាប់នៅក្នុងអគារ កូនប្រុសរបស់គាត់សម្រាកនៅជាន់ក្រោម អ៊ុំស្រីបានប្រាប់បន្តទៀតថា ពួកគាត់ទើបតែជួបជុំគ្នា​ នៅថ្ងៃបុណ្យសមុទ្រ រួចកាលពីពេលថ្មីៗនេះទេ ហើយអ្នកមីងមានសមាជិកគ្រួសារ5នាក់ ដែលត្រូវនៅក្នុងអាគារ មរ ណៈនេះ"៕

គួរបញ្ចាក់ផងដែរថានៅក្នុងហេតុការណ៍នេះ ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានស្ថិតនៅក្នុងប្រតិបត្ដិការជួយសង្រ្គោះ ដោយផ្ទាល់ពេញមួយយប់តែម្ដង ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់នៅក្រោមអគារដែលដួលរ លំ ហើយឆ្លៀតក្នុងពេលវេលានេះ សម្ដេចក៏បានចុះទៅសួរសុខទុក្ខ ជនរង គ្រោះនៅក្នុងមន្ទីរពេទ្យថែមទៀតផង។

 ដោយឡែក នៅក្នុងពេលថ្មីៗនេះសម្តេចហ៊ុនសែន ក៏បានប្រកាសជាសាធារណះតាមរយៈហ្វេសប៊ុកផេករបស់សម្តេចថា ៖ ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរង គ្រោះ ទាំងអ្នករបួស និងគ្រួសារអ្នកដែលបានស្លា ប់ ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ ១០០០០ដុល្លារ។ សម្រាប់អ្នកស្លា ប់សាកស ពមួយថវិកាចំនួន ២០០លានរៀលស្មើនឹង ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនីមួយៗ។ ថវិការដ្ឋ និងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិកាទៅដល់ផ្ទះនៃគ្រួសារសព”៕ សូមទស្សនាវិដេអូខាងក្រោម ៖