បាក់អគារនៅកែប ! ត្រឹមម៉ោង ៨ ៖ ២០ព្រឹកថ្ងៃអាទិត្យនេះ រកឃើញជនរងគ្រោះចំនួន៤៥នាក់, ស្លា ប់២២នាក់ នៅមានជីវិត២៣នាក់
ស៊ីហៀង
-

(កែប)៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីថ្ងៃទីទី០៣ ខែមករា ឆ្នាំ២០២០នេះ កន្លងទៅនេះ មានហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ ដោយហេតុការណ៍មួយនេះបានធ្វើឲ្យមហាជនបានកើតមានក្តីសោកស្តាយខ្លាំង និងបណ្តាលឲ្យមានមនុស្សរបួសនិងស្លា ប់ ជាច្រើនាក់ ។

យ៉ាងណាមិញបើ គិតរហូតដល់ម៉ោង៨ ៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន៤៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ២២នាក់បានស្លា ប់ អ្នកនៅរស់រានមានជីវិត២៣នាក់។

ក្នុងនោះអ្នកស្លា ប់២២នាក់ មានប្រុស១៣នាក់ និងស្រី៩នាក់។ សូមជំរាបថា កាលពីយប់មិញនេះក្រុមជួយសង្រ្គោះបានស្វែងរកឃើញសាកសពជនរងគ្រោះជាង១០នាក់ទៀតកាលពីយប់មិញ។

គួរបញ្ចាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។ សូមជំរាបថា នៅខណៈពេលនេះក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម ដើម្បីបន្តរុករកជនរងគ្រោះដែលស្ថិតក្រោមអគារ៕