លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឧបត្ថម្ភថវិកាចំនួន៤០លានរៀល ដល់ជនរងគ្រោះរលំអគារនៅខេត្តកែប ដើម្បី...
ស៊ីហៀង
-

ដូចដែលបងប្អូនមហាជន បានជ្រាបហើយថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានករណីរលំបាក់អគារនៅខេត្តកែប ដែលធ្វើឲ្យមហាជន មានអារម្មណ៍រន្ធ ត់និងអាណិតក្រុមគ្រួសាររបស់ពួកគាត់ខ្លាំង ក្រោយពីទទួលដំណឹងអំពីការលំអគារមរ ណមួយនេះ។ តាំងពីថ្ងៃកើតហេតុ មកទល់និងម៉ោង៧ព្រឹកថ្ងៃទី០៥នេះ មានចំនួនអ្នកស្លា ប់បានកើតឡើងជាលំដាប់ រហូតដល់ទៅ២២នាក់ និងអ្នករបួស២៣នាក់ក្នុងហេតុការណ៍ដ៏រន្ធ ត់នេះ។

ដោយឡែកក្រោយពីបានឃើញទឹកភ្នែក ការស្រែកហៅ របស់ក្រុមគ្រួសារនៃស ពជនរងគ្រោះ ក៏ដូចជាការឈឺចាប់របស់ជនរងគ្រោះដែលជាប់នៅក្នុងអគារមរ ណនោះ លោកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី-ជេ.គួច.អេឌ្យូខេសិន(មជ្ឈមណ្ឌលភាសាអេ.អាយ.អាយនិងសាលារៀនអន្តរទ្វីបអាមេរិកាំង) ក៏បានជួយឧបត្ថម្ភចំនួន១ម៉ឺនដុល្លារផងដែរ។ 

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​The Intercon Rooster, MJQE បានបង្ហោះសារឲ្យដឹងថា​"លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង) ឧបត្ថម្ភថវិកាចំនួន៤០លានរៀល (១ម៉ឺនដុល្លារ) ដល់ជនរងគ្រោះរលំអគារនៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដើម្បីសម្រាលជីវភាពដល់ក្រុមគ្រួសារជនរងគ្រោះ"។

មានវិដេអូ៖


ប្រភព៖ The Intercon Rooster, MJQE