រកឃើញទៀតហើយ...នៅម៉ោង១១កន្លះនេះ រកឃើញអ្នកស្លា ប់កើនដល់៣៦នាក់ហើយ...
-

គិតត្រឹមម៉ោង ១១និង ៣០នាទី ព្រឹកនេះ ចំនួនអ្នកស្លា ប់បានកើនឡើងដល់ទៅ៣៦នាក់ សរុបទាំងអស់គឺ៥៩នាក់ ដែលក្រុមជួយសង្រ្គោះបានរុករកឃើញ នៅក្នុងគំនរបាក់រលំ អគារនៅខេត្តកែបនោះ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កងពលតូចលេខ៧០ បានបង្ហោះសារឲ្យដឹងថា​"មកទល់ព្រឹកថ្ងៃទី៥ ខែមករា មកដល់ម៉ោង១១និង៣០នេះ សមត្ថកិច្ចចម្រុះកំពុងបន្តរុករក គ្រាដែលជនរងគ្រោះ៥៩នាក់ត្រូវបានយកចេញពីការបាក់អគារ ក្នុងនោះអ្នកស្លា ប់កេីនដល់៣៦នាក់ហេីយ "។ ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២:០០ ថ្ងៃត្រង់ ​ថ្ងៃទី៥ខែមករានេះ លទ្ធមានដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ ) ស្លា ប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ ) បញ្ជាក់៖ ក្នុងចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍គ្រោះថ្នាក់នេះបានកាលពីថ្ងៃទីទី០៣ ខែមករា ឆ្នាំ២០២០នេះ កន្លងទៅនេះ មានហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ ដោយហេតុការណ៍មួយនេះបានធ្វើឲ្យមហាជនបានកើតមានក្តីសោកស្តាយខ្លាំង និងបណ្តាលឲ្យមានមនុស្សរបួសនិងស្លា ប់ ជាច្រើនាក់ ។

មានវិដេអូ៖


ប្រភពៈ កងពលតូចលេខ៧០