សូមចូលរួមរំលែកទុក្ខ ! ទៅដល់ គ្រួសារមនុស្សចំនួន ៣៦ នាក់ ដែលបានស្លា ប់ ក្នុងហេតុការណ៍បាក់រលំអគារ
ស៊ីហៀង
-

ខេត្តកែប ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា  នៅកាលពីថ្ងៃទីទី០៣ ខែមករា ឆ្នាំ២០២០នេះ កន្លងទៅនេះ មានហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ ហេតុការណ៍បាក់អគារ៧ជាន់នេះ បានធ្វើឲ្យមានមនុស្សជាច្រើននាក់បានស្លា ប់ និង រងរបួស ផងដែរ ។

ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។

យ៉ាងណាមិញ បើគិតមកដល់ត្រឹមនៅថ្ងែទី០៥ខែមករាឆ្នាំ២០២០វេលាម៉ោង១១.៣៥នាទីនេះប្រតិបត្តិការជួយសង្រ្គោះក្នុងករណីបាក់រលំអាគារ ត្រូវបានប្រកាសបិទបញ្ចប់។ដោយក្នុងនោះមានជនរ.ងគ្រោះសរុបចំនួន៥៩នាក់,ស្លា.ប់៣៦នាក់(ស្រី១៤នាក់-ប្រុស២២នាក់)ក្នុងចំណោមជនរ.ងគ្រោះដែលបានបាត់បង់ជីវី.តមានក្មេងចំនួន៦នាក់(ក្មេងស្រី២នាក់)។

គួរបញ្ចាក់ផងដែរថា  ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២:០០ ថ្ងៃត្រង់ ​ថ្ងៃទី៥ខែមករានេះ លទ្ធមានដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ ) ស្លា ប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ ) បញ្ជាក់៖ ក្នុងចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )។