ខ្លោចចិត្តណាស់ ! មួយគ្រួសារមានគ្នា ៤ នាក់ ត្រូវស្លា ប់ ទាំងអស់ ដោយសារអគារមរណះបាក់រលំសង្កត់លើ សូមចូលរួមរំលែកទុក្ខផង
-

 ខេត្ត កែប ៖ ដូចដែរប្រិយមិត្តបានជ្រាបហើយថា នៅកាលពីថ្ងៃទីទី០៣ ខែមករា ឆ្នាំ២០២០នេះ កន្លងទៅនេះ មានហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ ហេតុការណ៍បាក់អគារ៧ជាន់នេះ បានធ្វើឲ្យមានមនុស្សជាច្រើននាក់បានស្លា ប់ និង រងរបួស ផងដែរ ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ភិក្ខុ ឈុន នីន បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ មើលរូបភាពនេះទៅធ្វើអោយខ្ញុំទប់ទឹកភ្នែកមិនជាប់?មួយគ្រួសារគាត់ស្លា ប់ទាំងអស់ដោយសារបាក់អគារនៅខេត្តកែបសូមអោយពួកគាត់ទៅកាន់សុគតិភពផងចុះ??? ។

គួរបញ្ចាក់ផងដែរថា ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២:០០ ថ្ងៃត្រង់ ​ថ្ងៃទី៥ខែមករានេះ លទ្ធមានដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ ) ស្លា ប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ ) បញ្ជាក់៖ ក្នុងចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )៕