ពលករខ្មែរទំនងជាលើកអំពៅអស់កម្លាំងដេកលក់មួយភ្លែតត្រូវឡានធំកិ នពីលើបណ្តាលឲ្យស្លា ប់
-

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ បាន​អោយ​ដឹង​ថា​ មាន​ករណី​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​កាប់​អំពៅ​ ម្នាក់​ត្រូវ​រថយន្ត​ សណ្ដោង​កិន​ស្លា ប់​យ៉ាង​អាណោចអា ធ័ ម​ ហេតុ​ការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​ ០៦:៣០​នាទី​ ថ្ងៃ​ច័ន្ទ​ ទី​០៦​ ខែ​មករា​ ឆ្នាំ​២០២០​ ចំណុច​កេីតស្ថិតនៅភូមិ​ណងប្រាយ៉ាប្លុង​ សង្កាត់​ប៉រ៉ៃ​ ស្រុក​អារញ្ញ​យ៉ាប្រាថេត​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ ។

ជនរងគ្រោះ​ ដែល​ស្លាប់​បាត់បង់​ជីវិត​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជា​ពលរដ្ឋ​ខ្មែរ​ មក​ធ្វើការ​លេីក​អំពៅ​ដាក់​រថយន្ត​តាម​ការ​បញ្ជាក់​មូលហេតុ​ ជនរងគ្រោះ​ធ្លាក់​ពី​លើ​រថយន្តបន្ទាប់មកត្រូវរថយន្ដកិ នស្លា ប់នៅកន្លែងកេីតហេតុ​។ ក្រោយ​ពេល​កេីតហេតុ​សមត្ថកិច្ច​ថៃ​បាន​ចុះ​ត្រួតពិនិត្យ​សាក ស ព​នៅ​កន្លែង​កេីតហេតុ​ រួច​បញ្ជូន​សាក​សពទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ដេីម្បី​កោសល្យវិច័យ​ ។#ពលរដ្ឋខ្មែរ​ #ខេត្តស្រះកែវ​ #រថយន្តកិ នស្លា ប់  ៕