ភ្នំពេញ៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកចំនួន៥នាក់ ក្រោយពីបានប្រើហិង្ សាទៅជនជាតិចិនដូចគ្នា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារ សៅអាស៊ី វីយូស្ថិតនៅផ្ទះលេខ៥៣ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះទី១. ឈ្មោះMr Pan ជនជាតិចិន បានធ្វើសកម្មភាព យកកាំបិតទៅគំរាម និងម្នាក់ទៀតមានឈ្មោះថា Hong Leang ជនជាតិចិន។ ចំណែកជនរងគ្រោះដែលជាជនជាតិចិនដូចគ្នានោះមានឈ្មោះថា ZHOU CHAOJAIANG ភេទប្រុស ជនជាតិចិន ដើម្បីកំហែងយកប្រាក់ និងសម្ភារៈជាច្រើនទៀត រួមទាំងបង្ខំឲ្យចុះហត្ថលេខាលើកិច្ចសន្យាប្រគល់សណ្ឋាគារ សៅអាស៊ី វីយូ ឲ្យពួកគេ។

ក្រោយពេលកើតហេតុ ជនសង្ស័យដែលមានគ្នាចំនួន៥នាក់ ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានចំនួននាក់ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការបន្តតាមនីតិវិធីច្បាប់៕

