ចេញពីបន្ទប់មិនទាន់ផុតផង ស្រាប់តែមើលឃើញបុរសម្នាក់ កំពុងតែធ្វើសកម្មភាព គាស់បន្ទប់នាង យកគ្រឿងអលង្ការនិងប្រាក់មួយចំនួន...
ស៊ីហៀង
-

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងពីបទលួចមានស្ថានទំងន់ទោស គាស់បន្ទប់លួចសំភារះ និងគ្រឿងអលង្កា ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះថា  អឹម​ វុធ​ ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅមិនពិតប្រាកដ។ចំណែកជនរងគ្រោះថា ហុីន ហ័ង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសណ្ឋាគារសាន់វេម្តុំវត្តភ្នំ ស្នាក់នៅបន្ទប់ជួលជាន់ទី២លេខ៦ ផ្លូវ២៩៤ ភូមិ២ ក្រុម២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

វត្ថុតាងចាប់យក រួមមានខ្សែក ប្លាកទីន០១ខ្សែ ចិញ្ចៀន០៣វង់ដាំត្បូងពណ៏ស ក្រវិល០១គូ ប្រាក់រៀល៣០០០០៛ វត្ថុតាងខាងលើបានប្រគល់ជូនជនរងគ្រោះវិញ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ដំណើររឿងហេតុ មុនកើតហេតុម្ចាស់បន្ទប់(ជនរងគ្រោះ)ចាក់សោរបន្ទប់ត្រឹមត្រូវហើយចេញទៅធ្វើការ។ នៅពេលនោះម្ចាស់ផ្ទះនៅខាងក្រោមក៏បានមើលកាំមេរាសុវត្ថិភាព ដែលបានបំពាក់នៅតាមជាន់និមួយៗផ្ទះជួលរបស់គាត់ ក៏បានឃើញមុខសញ្ញាធ្វើសកម្មភាពឡើងផ្ទះ នឹងឃើញមុខសញ្ញាកំពុងគាស់បន្ទប់ជួលនៅជាន់ខាងលើ ក៏បានទូរសព្ទ័ទាក់ទងមកសមត្ថកិច្ច ។ ក្រោយពីទទួលបានពត៏មានភ្លាមកំលាំងប៉ុស្តិក៏បានចុះទៅដល់ កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យ០១ជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាតខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ