មានដៃមានជើង ដូចគេ ដូចឯងដែរ​ តែគ្មានគំនិត ចាំតែដើរលួចគេ...
ស៊ីហៀង
-

កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២និង១៥នាទី រំលងអាធ្រាត នៅចំណុចផ្ទះឈ្មោះ ទុំ ប្រុញ ភូមិ ស្វាយ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល ពាក់ព័ន្ធនឹងករណីលួច (លុយ)។

ជនរងគ្រោះមានឈ្មោះថា ឈ្មោះ ទុំ ប្រុញ ភេទ ប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តដឹកកម្មកររោងចក្រ មានទីលំនៅ ភូមិ ស្វាយ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល។ ចំណែកឯជនសង្ស័យមានឈ្មោះថា ឈ្មោះ យឹម វណ្ណឌី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដើររោងការ មានទីលំនៅភូមិ ស្វាយ ឃុំ ឈ្វាំង ស្រកពញាឮ ខេត្ត កណ្តាល (បានធ្វើតេស្តរួចមានសារធា តុ ញៀ ន ក្នុងទឹក នោម) ។

សមត្ថកិច្ចបានប្រាប់ទៀតថា វត្ថុតាងចាប់យក៖ ប្រាក់រៀលចំនួន១០មុឺនរៀល ។ សភាពរឿងហេតុ នៅមុនពេលកើតហេតុជនសង្ស័យខាងលើនិងមិត្តភ័ក្ក្រ បាននាំគ្នាជិះម៉ូតូទៅទិញគ្រឿងញៀនពីភ្នំពេញយកមកប្រើប្រាស់ នៅក្នុងព្រៃក្នុងភូមិស្វាយ ឃុំ ឈ្វាំង បន្ទាប់ពីប្រើប្រាស់រួចជនសង្ស័យ និងមិត្តភ័ក្ក្រ បានបែកគ្នាមកផ្ទះរៀងៗខ្លួន ចំណែកជនសង្ស័យ បានទៅដេកលើគ្រែក្នុងផ្ទះរបស់ខ្លួន។

រហូតដល់វេលាម៉ោង២និង១៥នាទីរំលងអាធ្រាត នាថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២០ជនសង្ស័យ បានធ្វើសកម្មភាពចូល ក្នុងបរិវេណ ផ្ទះរបស់ជនរងគ្រោះ ហើយឡើងតាមប្រឡោះលើទ្វារ លូនចូលទៅក្នុងបន្ទប់ របស់កូនជនរងគ្រោះឈ្មោះ ប្រុញ ប៊ុនហៀងភេទប្រុស អាយុ ១៨ ឆ្នាំដែលដេកបិទទ្វារតែមិនចាក់សោទ្វារឡើយ ក្នុងពេលនោះជនសង្ស័យបានលួចយកលុយដែលទុកនៅលើទូរស័ព្ទ ក្បែរខ្លួនជនរងគ្រោះនៅលើគ្រែដេក បន្ទាប់ពីធ្វើសម្មភាពលួចលុយបានហើយ ជនសង្ស័យបម្រុងលូនចេញតាមកន្លែងដដែលនោះមកខាងក្រៅវិញ ស្រាប់តែពេលនោះឆ្កែរបស់ជនរងគ្រោះបាន ព្រុសយ៉ាងខ្លាំង ជនរងគ្រោះបានឮហើយភ្ញាក់ពីដំណេកបើកទ្វារដើរមើលជុំវិញផ្ទះ និងក្នុងផ្ទះបានប្រទះឃើញជនសង្ស័យកំពុងពួនក្បែរគ្រែកូនខ្លួន ភ្លាមនោះដែរជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យ និង បានរាយការណ៍មកសមត្ថកិច្ច ប៉ុស្តិ៍ឈ្វាំង បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជន សង្ស័យបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ។

ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះជនរងគ្រោះ លួចយកលុយ ចំនួន ១០ម៉ឺនរៀល ពិតប្រាកដ៏មែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕