ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុង ក្នុងបុរីវីឡាថោន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ម្តាយបង្កើតរបស់តារាសម្តែង ពេជ្រ សូលីកា ត្រូវកម្លាំងនគរបាល ឃាត់ខ្លួន ក្រោយសង្ស័យថា បានសម្លា ប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ នៅខណ្ឌមានជ័យ។
ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លា ប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង។
ស្ត្រីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ ហើយបាត់បង់ទ្រព្យសម្បត្តិដែលនៅជាប់នឹងខ្លួនមួយចំនួនផងដែរ។ ក្រោយពីធ្វើកោសល្យវិច័យរួចសពប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បើយោងសារព័ត៏មានលោក សាបន ប៊ុនធឿន បានបង្ហោះសារថា "ថ្ងៃទី 13 មករា ឆ្នាំ 2020 ផ្សាយផ្ទាល់ ចេញពីវត្តថ្វាយបង្គំ ក្រោយ គិតក្រោយស្ថានីយ៍ប៉ុស្តិ៍លេខ 3 ចាស់ កិច្ចសម្ភាសន៍ផ្ទាល់ ជាមួយនឹងសាច់ញាតិ ជនរងគ្រោះដែលបានបាត់បង់អាយុជីវិត ដោយសារឃាតកម្ម ត្រង់ចំណុចបុរីវីឡា វីឡា, វីឡាថោន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ 60 ម៉ែត្រ"។ នៅក្នុងនោះ បងស្រីរបស់ជនរងគ្រោះបានរៀបរាប់ថា កាលពីប្អូនរបស់គាត់នៅរស់ គាត់បានប្រាប់ទៅបងស្រីថា ប្អូនរបស់គាត់ ត្រូវបានគេគំរាមបីដងរួចមកហើយ ហើយចាប់បង្ខាំងទុក្ខ។ បងស្រីជនរងគ្រោះសូមឲ្យសមត្ថកិច្ចមេត្តាជួយស៊ើបរឿងចិញ្ចៀន ពេជ្រពីរវង់នៅក្នុងដៃ យកមកវិញ ។



សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ San Buntheoun