ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤ល្ងាច មានក្រុមកម្មករជនជាតិចិនមួយក្រុម នាំគ្នាយកពីដុងសាំងនិងគំនរឈើ បម្រុងដុតពីក្រោមអាគារកំពុងសង់ថ្មីមួយកន្លែងនៅម្តុំភូមិកំពេញចាស់ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ហ៊ុយ ប៊ុនឡេង បានប្រាប់ថា " មានក្រុមកម្មករជនជាតិចិនមួយក្រុម នាំគ្នាយកពីដុងសាំងនិងគំនរឈើ បម្រុងដុតពីក្រោមអាគារកំពុងសង់ថ្មីមួយកន្លែងនៅម្តុំភូមិកំពេញចាស់ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ កាលពីម៉ោងជិត៤ល្ងាចថ្ងៃ១២មករា២០២០នេះ។ ក្រុមអ្នករាយការណ៍ព័ត៍មានដែលចុះទៅដល់កន្លែងកើតហេតុ និងសាកសួរតាមរយៈអ្នកបកប្រែភាសាថា ការដែលកម្មករជនជាតិចិនតវ៉ាដោយយកពីដុងសាំងនិងឈើបម្រុងដុតនេះ ដោយសារខឹងខាងក្រុមហ៊ុនសំណង់មិនបើកប្រាក់ខែអោយ។ ទោះជាយ៉ាងនេះក្តី មិនមានសេចក្តីរាយការណ៍បន្ថែមពីមន្ត្រីមានសមត្ថកិច្ច ជុំវិញករណីនេះនៅឡើយ និងថាក្រោយមានការភ្ញាក់ផ្អើលពីពលរដ្ឋនៅក្បែរខាង ដែលចោមរោមខ្លាចកើតមានអគ្គិភយ័រាលដាល ក្រុមអ្នកតវ៉ាដែលគ្រោងនឹងប្រើហឹង្សាដុតអាគារនេះក៍បានបំបែកគ្នាវិញហើយដែរ"។




ប្រភព៖ Huy Bunleng News