ខ្លោចចិត្តណាស់ ! ថ្ងៃនេះក្នុងនាមខ្ញុំជាកូនបង្កើត របស់ជនល្មើស នាងខ្ញុំសុំទោសរាល់ទង្វើរទាំងឡាយដែលបានកើតឡើង វាពិតជាឈឺចាប់ខ្លាំងណាស់
-

ហ្វេសប៊ុក ៖ យោងទៅតាមគណនីហ្វេសប៊ុកផេក ផ្លូវការរបស់អ្នកនាង ពេជ្រ សូលីកា បានធ្វើការបង្ហោះឲ្យដឹងនៅមុននេះបន្តិចថា ៖ សាររំលែកទុក្ខដ៏ក្រៀមក្រំ ពីនាងខ្ញុំ ជូនទៅដល់គ្រួសារជនរងគ្រោះនៃសព ??ក្នុងនាមខ្ញុំជាកូនបង្កើត របស់ជនល្មើស នាងខ្ញុំសុំទោសរាល់ទង្វើរទាំងលាយដែលបានកើតឡើង វាពិតជាឈឺចាប់ខ្លាំងណាស់នៅការបាត់បង់ មនុស្សជាទីស្រលាញ់នៅក្នុងផ្ទះ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះដំណឹងមួយនេះ

ក្នុងពេលឥឡូវនេះ ខាងគ្រួសាររបស់នាងខ្ញុំក៏មានទុក្ខមិនតិចដែរ ម្ដាយរបស់ខ្ញុំ លោកមានកំហុស ឥឡូវនេះ លោកក៏បានទទួលនៅកំហុសដែលលោកបានធ្វើទៅតាមផ្លូវច្បាប់ផងដែរពាក្យសុំទោសប៉ុន្មានម៉ាត់របស់ខ្ញុំ វាមិនស្មើនឹងការឈឺចាប់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់គ្រួសារសពឡើយបន្តែម្ដាយរបស់នាងខ្ញុំគាត់បានទទួលនូវទង្វើដែលគាត់បានធ្វើហើយ ខ្ញុំសុំការ អហោសិកម្មពីគ្រួសារសព ជំនួសម្ដាយរបស់ខ្ញុំផង ??????

ចំណែក សង្គម តែស្ករ    ចំពោះការយឺតយ៉ាវ រំលែកទុក្ខមួយនេះ ខ្ញុំមិនដឹងថាត្រូវបកស្រាយបែបម៉េច ព្រោះថាកង្វល់របស់ខ្ញុំនៅពេលនេះក៏មិនចាញ់គ្រួសារសពប៉ុន្មានដែរទាំងសងខាងគឺសុធសឹងតែបាត់បង់មនុស្សដែលធ្លាប់ក្បែរខ្លួនដូចគ្នាក្នុងពេលឥឡូវនេះ ខ្ញុំនិយាយអ្វីក៏ខុស មិននិយាយអ្វីក៏ខុស

ខ្ញុំចង់អ្នកដែលបានវិនិឆ័យមកលើរូបខ្ញុំគិតត្រង់ចំនុចនេះផងថាអ្នកមិនដឹងថាខ្ញុំកំពុងគិតអ្វី ខ្ញុំក៏មិនដឹងថាអ្នកកំពុងគិតអ្វី ដូចគ្នាគ្មានអ្នកណាអាចកំណត់បាន ថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ថ្ងៃនេះគេ ថ្ងៃស្អែកខ្ញុំ យើងសុទ្ធតែស្មានមិនត្រូវ??ពិតណាស់វាពិបាកក្នុងការហាមាត់ហៅម្ដាយរបស់ខ្លួនថាជាជនល្មើស ខ្ញុំក៏ឈឺចាប់មិនតិចដែរថ្ងៃនេះជាថ្ងៃទីពីរដែលនាងខ្ញុំបានដាក់បាតឧទិសកុសលបុណ្យជូនដល់អ្នកដែលបានស្លាប់ ជំនួសម្ដាយរបស់ខ្ញុំ ??៕