ឈឺចាប់ណាស់...ប្អូនស្រីជនរងគ្រោះថា បា ញ់បងស្រីខ្ញុំ៥គ្ រាប់ហើយ មកកុហក់ខ្ញុំថា គ្រោះថ្នាក់ចរាចរណ៍ ហើយគ្មានអ្នកជិតខាងណាដឹកបងខ្ញុំទៅពេទ្យ គឺជាគូដណ្តឹងគាត់ផ្ទាល់ ជាអ្នកដឹកទៅ...
ស៊ីហៀង
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បុរសម្នាក់ បានបា ញ់សម្ល ាប់គូដណ្តឹងរបស់ខ្លួនយ៉ាង ព្រៃផ្សៃ នៅវេលាម៉ោង១២និង១០យប់ រំលងអធ្រាត្រ ស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ ជានិសិត្សពេទ្យ នៃវិទ្យាស្ថានវិទ្យាសាស្ត្រអាសុី ផ្នែកឡាបូ និងជាអ្នកលក់គ្រឿងសំអាងអនឡាញម្នាក់ ត្រូវសង្សាររបស់ខ្លួនបា ញ់ ស ម្ លាប់។

ដោយសារតែមានការឈឺចាប់ខ្លាំងពេក ប្អូនស្រីជនរងគ្រោះ ដែលមានឈ្មោះថា NY Ny បានបង្ហោះសារទាំងក្តីឈឺចាប់ឥតគណនាថា "ធ្លាប់តែឃើញគេដល់ប៉ះខ្លួនអែងហើយអាប្រុសនឹងបានយាយថាកាំភ្លើ ងរាលទៀតម៉ែអាណារាល5 គ្រា ប់"។ ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "ឈឺចាប់ត្រង់គេកុហក់ថាគ្រោះថ្នាក់ចរាចរណ៍ ហើយអោយជនបង្កររត់បាត់ តែដល់ពេលដល់ដល់គូដណ្តឹងគាត់បា ញ់បងស្រីញុមសោះ ហេតុអីបាននាំគ្នាកុហក់ថាគ្រោះថ្នាក់ចរាចរណ៍តែតាមពិតធ្វើឃា តបងប្រីញុមទេតែកុហក់ពួកញុមសូមអោយកម្មពៀឆ្លងទៅគ្រួសារអ្នកវិញចុះ"។

ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបន្តទៀតថា "មិនមែនអ្នកជិតខាងជួយយកទៅទេគាត់យកទៅដោយខ្លួនអែងទេ វាសា ហា​​ វណាស់បា ញ់ 5គ្ រាប់តែកុហក់ពួកញុមថាគ្រោះថ្នាក់ចរាចរណ៍ដោយឪពុងរបស់យឹមវ៉ាន់ដេតបានខលប្រាប់តែការពិតយឹមវ៉ាន់ដេតជាអ្នកបាញ់បងខ្ញុំហើយដឹងយកទៅពេទ្យម្នាក់អែងទៀតមិនមានអ្នកជួយទេ"។

ប្រភព៖​ NY Ny