ផ្ទាំងគំនូររូបភាពស្រ៊ីឌី ( 3D ) នៅសារមន្ទីរអាតប៊ុក ( Art Box ) កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍
ស៊ីហៀង
-

ផ្ទាំងគំនូររូបភាពស្រ៊ីឌី ( 3D ) នៅសារមន្ទីរអាតប៊ុក ( Art Box ) ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដែលក្នុងមួយថ្ងៃ មានអ្នកទៅទស្សនាប្រមាណពី២០០ទៅ៣០០នាក់ ។

កញ្ញា ម៉ី ធីតា ប្រធានទំនាក់ទំនងទីផ្សារ របសសារមន្ទីរស្រ៊ីឌី អាតប៊ុក បានឲ្យដឹងថា សារមន្ទីរនេះ មានរូបផ្ទាំងគំនូរស្រ៊ីឌី ដោយគូរជារូបភាពបង្ហាញពីវប្បធម៌ និងអរិយធម៌ នៅបណ្ដាប្រទេសអាស៊ី និងអ៊ីរ៉ុបប្រមាណ១៥០ផ្ទាំង នៅក្នុងប្រទេសប្រមាណជាង៤០ប្រទេស ដែលរូបគំនូរស្រីឌីនេះ មានលក្ខណៈធំដំបូងគេ ហើយជារូបភាពមានទេសភាពពិតៗ ដូចបានទៅទស្សនាផ្ទាល់នៅតាមបណ្ដាប្រទេសនិមួយៗដូច្នេះដែរ ដែលគូរដោយវិចិត្រករមកពីប្រទេសកូរ៉េ ដោយបង្ហាញជារូបប្រាសាទអង្គរវត្ដ និងកំផែងប្រទេសចិនផងដែរ ។

សូមបញ្ជាក់ថា សារមន្ទីរគំនូរស្រ៊ីឌីអាតប៊ុកនេះ បានបង្កើតឡើងអស់រយៈពេល២ឆ្នាំមកហើយ នៅលើផ្ទៃដីប្រមាណ១ហិកតា ៕អត្ថបទ និង រូបថត ៖ លោក ឈិត សាវី  ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប