មិនដឹងថាឪពុកម្តាយគាត់រំភើបចិត្តខ្លាំងយ៉ាងណាទេដែលកូនរៀនពូកែ...វ័យទើបតែ១៦ឆ្នាំប៉ុណ្ណោះ យុវសិស្ស ជីហុក ក្លាយជាសិស្សដំបូងគេបង្អស់ ដែលបានទទួលអាហារូបករណ៍ ទៅរៀននៅបរទេស តាមរយៈ ICES​ Cambodia​...
ស៊ីហៀង
-

ជារឿងមួយដ៏គួរឲ្យសរសើរសម្រាប់យុវសិស្សវ័យ១៦ឆ្នាំម្នាក់ ដែលគាត់មានឈ្មោះថា គួយ​ ជី​ហុក​ គឺជា​សិស្ស​រៀន​នៅ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​ជា​សិស្ស​ថ្នាក់​ទី១០​ រៀន​នៅ​សាលារៀន​ អន្តរទ្វីប​ អាមិ​កាំង​ ដែល​ទទួល​បាន​អាហារូបករណ៍​ផ្លាស់ប្ដូរ​ការសិក្សា១០០ភាគរយ ដំបូងគេបង្អស់ ពីក្រុមហ៊ុន ICES​ Cambodia​ បាន​ទៅរៀន​នៅ​សហរដ្ឋអាមេរិក​ រយៈពេល​មួយឆ្នាំ​។

ក្រុមហ៊ុនអប់រំរបស់លោក ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ បានបញ្ជូនសិស្សដំបូងរបស់ខ្លួនទៅផ្លាស់ប្តូរការសិក្សានៅ សហរដ្ឋអាមេរិក​ ពេញ​មួយឆ្នាំ​ តាមរយៈ​ដៃគូ​សហប្រតិបត្តិ​ការ​ ICES​ Cambodia​។ ការ​បញ្ជូន​សិស្ស​ឱ្យទៅ​ផ្លាស់ប្ដូរ​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​ធ្វើឡើង​បន្ទាប់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ចុះ​អនុស្សារ​ណៈ​យោគយល់​ (MoU​) ជាមួយ​ក្រុមហ៊ុន​ International​ Cultural​ Exchange​ Services​ (ICES​) ដើម្បី​បញ្ចូន​សិស្ស​កម្ពុជា​ឱ្យទៅ​ផ្លាស់ប្ដូរ​ការសិក្សា​នៅ​ប្រទេស​ចំនួន៥៥​ នៅ​លើ​ពិភពលោក​។

កាលពីថ្ងៃទី១៨​​ ខែមករា ឆ្នាំ២០២០នេះ លោកគ្រូ អ្នកគ្រូក៏ដូចជាមិត្តភិក្ត បានទៅ surprise ដល់គេហដ្ឋានរបស់ប្អូនប្រុសតែម្តង​ព្រមជាមួយដំណឹងល្អ ទៅប្រាប់ដល់ប្អូនប្រុស ជីហុក និងចូលរួមត្រេកអរដល់ប្អូនប្រុស ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស រយៈមួយឆ្នាំ។ 

ចំពោះចំណាប់អារម្មណ៍របស់ប្អូនប្រុស ជីហុកវិញ គាត់ពិតជាអារម្មណ៍រំភើបក្រៃលែង ក្រោយពីបានទទួលអាហារូបករណ៍បានទៅធ្វើការផ្លាស់ប្តូរចំណេះដឹង ក៏ដូចជាបានផ្លាស់ប្តូរ​ ជីវិតរបស់ខ្លួននៅលើទឹកដីផ្សេង ទោះបីជាវាមានរយៈពេលតែមួយឆ្នាំក៏ពិតមែន តែនេះ គឺជាអ្វីដែលប្អូនប្រុសរំពឹងទុក និងចង់បានពិតប្រាកដ ។ ម្យ៉ាងវិញទៀតគឺប្អូនប្រុសចង់ប្រឡូកខ្លួននៅក្នុងស្ថានភាពពិបាកៗ និងទទួលបានបទពិសោធន៍ថ្មីៗពីខាងបស្ចឹមប្រទេស ក៏ដូជាអាជីពរបស់ខ្លួនផងដែរ។

សូមទស្សនាវិដេអូទាំងអស់គ្នា៖


ប្រភព៖ interconrooster