លោកផែង វណ្ណៈ លើកឡើងថា នគរបាល​ស្រុក​កងមាស​ ចាប់លោក​គ្រូបង្រៀន​ម្នាក់​ វាយខ្នោះទាំងគ្មានកំហុស​...មានវិដេអូ
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ដែលបានបង្ហោះសារនៅលើបណ្តាញសង្គម ដោយលោកបានអះអាងថា លោកគ្រូ អ៊ូ​ ជាលី​ ជាគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ រងនូវភាពអយុត្តិធម៏ ដោយហេតុថា​ លោកគ្រូមិនបានបង្ករគ្រោះថ្នាក់ចរាចរនៅ​ ភូមិ​ អង្គរបាន​ ៩​ ឃុំ​ អង្គរបាន​ ស្រុក​កងមាស​ ខេត្ត​ កំពង់ចាម​។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "នគរបាល​ស្រុក​កងមាស​ ចាប់លោក​គ្រូបង្រៀន​ម្នាក់​ វាយខ្នោះទាំងគ្មានកំហុស​

លោក​ អ៊ូ​ ជាលី​ ជាគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ បានអោយដឹងថា​ លោករងនូវអំពេីអយុត្តិធម៌បំផុតដោយហេតុថា​ លោកមិនបានបង្ករគ្រោះថ្នាក់ចរាចរនៅ​ ភូមិ​ អង្គរបាន​ ៩​ ឃុំ​ អង្គរបាន​ ស្រុក​កងមាស​ ខេត្ត​ កំពង់ចាម​ សោះ​ បែជា​ នគរបាល​ ស្រុក​កងមាស​ ចាប់វ៉ៃខ្នោះរូបលោក​ បញ្ជូន​លោកទៅ​ តុលាការ​ ដកហូត​រថយន្ត​របស់​លោក​ និង​ ទាមទារ​ឲ្យ​លោកដាក់ប្រាក់តម្កល់​ ១០០០០​ ដុល្លារ​ ទេីបអនុញ្ញាតអោយលោកបាននៅក្រៅឃុំ​ ។

នគរបាល​បច្ចេកទេស​ វិទ្យាសាស្រ្ត​ និង​ នគរបាល​ ចរាចរ​ ក្រសួងមហាផ្ទៃ​ បានស្រាវជ្រាវរកឃេីញថា​ រថយន្ត​របស់​ លោក​ អ៊ូ​ ជាលី​ មិនបានបង្ករ​គ្រោះថ្នាក់ចរាចរទេ​ និង​ បានធ្វើ​ របាយការណ៍​បញ្ជាក់​ច្បាស់​លាស់​ថែមទៀតផង​ ។ ប៉ុន្តែ​ នៅតែ​ ចៅក្រម​ និង​ ព្រះរាជអាជ្ញា​ ខេត្ត​ កំពង់​ចាម​ មិនដោះលែង​រថយន្ដ​ និង​ ប្រាក់​តម្កល់​ របស់​លោក​ អ៊ូ​ ជាលី​ ។

តេី​ តុលាការ​ខេត្ត​កំពង់ចាម​ សំអាងលេីអ្វី​ ដែលនៅតែបន្តចោទប្រកាន់​ លោក​ អ៊ូ​ ជាលី​ និង​ ឃាត់ឡាន​ និង​ រក្សា​ទុក​ប្រាក់​តម្កល់​ បេី​ នគរបាល​បច្ចេកទេស​ វិទ្យាសាស្រ្ត​ និង​ នគរបាល​ ចរាចរ​ ក្រសួងមហាផ្ទៃ​ រកឃេីញថា​ រថយន្ត​របស់​លោក​ អ៊ូ​ ជាលី​ និង​ លោក​ អ៊ូ​ ជាលី​ មិនពាក់ព័ន្ធ​ករណី​ គ្រោះថ្នាក់​ចរាចរនៅ​ ភូមិ​ អង្គរបាន​ ៩​ ឃុំ​ អង្គរបាន​ ស្រុក​ កងមាស​ ខេត្ត​កំពង់ចាម​ ផង​ ?

មានវិដេអូ៖


ប្រភព៖ Pheng Vannak News