ល្អពេកហើយ លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរើន ចេញមុខសម្ដែងរបាំព្រះរាជទ្រព្យ យកលុយជួយអ្នកក្រីក្រ
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានស្គាល់ហើយថា លោកជំទាវ អ៊ូ ធីតាពៅ ដែលជាភរិយារបស់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាត់បានស្រលាញ់និងពេញចិត្តខ្លាំងណាស់ចំពោះរបាំរបស់ខ្មែរហើយថែមទាំងបានហាត់រៀនមកយ៉ាងស្ទាត់ជំនាញនៅរបាំនិមួយៗថែមទៀតផង ។

ជាមួយគ្នានេះដែរអ្វីដែរបានធ្វើឲ្យមហាជនសរសើរលោកជំទាវមិនដាច់ពីមាត់នោះ គឺលោកជំទាវព្រមជាមួយសិល្បករដទៃទៀត បង្កើតក្រុមរបាំព្រះរាជទ្រព្យរបស់ខ្មែរដើម្បីធ្វើការសម្តែងក្នុងគោលបំណង រៃអង្គាសប្រាក់យកទៅជួយដល់ក្រុមអ្នករាំរបាំបុរាណខ្មែរដែរកំពុងមានជីវភាពខ្វះខាត ហើយពិសេសជាងនេះទៅទៀតគឺចង់លើកស្ទួយវប្បធម៌សិល្បៈល្ខោនបុរាណ ឬរបាំព្រះរាជទ្រព្យរបស់ខ្មែឲ្យកាន់តែល្បីរន្ទឺសុះសាយនៅក្នុងប្រទេសកម្ពុជាផងដែរ ។

លោកជំទាវក៏បានអំពាវនាវដល់ជនរួមជាតិ ជិតឆ្ងាយសូមចូលរួមគាំទ្រ និងទស្សនាការសម្ដែងរបាំព្រះរាជទ្រព្យ រឿងព្រះអនុរទ្ធនាងឱសា នេះទាំងអស់គ្នា ដើម្បីចូលរួមលើកស្ទួយកេរដំណែលដូនតា លើកទឹកចិត្តដល់សិល្បករខ្មែរ ហើយបានបរិច្ចាគថវិកាចូលរួមជួយដល់អ្នករបាំបុរាណក្រីក្រដែលពួកគាត់មិនមានការងារធ្វើ និងជួបការខ្វះខាតខ្លាំងនៅក្នុងជីវភាពគ្រួសារនិងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ៕