គ្រួសារនៃស ពជនរងគ្រោះ ស្នើរសូមដល់សម្តេចទាំងទ្វេរនៃកូន មេត្តាជួយរកយុត្តិធម៏ ជូនដល់ កូនស្រីរបស់គាត់ផង ព្រោះមកទល់នឹងពេលនេះ ជនសង្ស័យនៅតែ...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ មហាជនជាច្រើន បានប្រាកដជាបានជ្រាបហើយ ចំពោះករណីរបស់និស្សិតពេទ្យម្នាក់ ដែលត្រូវបានគូដណ្តឹងបា ញ់ទៅលើរូបនាងរហូតដល់បាត់បង់ជីវិត កាលពីម៉ោង១២និង១០យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុ​ជនសង្ស័យបានរត់គេចខ្លួន មកទល់នឹងពេលនេះ សមត្ថកិច្ចនៅមិនទាន់ ធ្វើការឃាត់ខ្លួនបានជនសង្ស័យដែលជាគូដណ្តឹងនៅឡើយទេ។ ជនរងគ្រោះមានឈ្មោះថា កញ្ញា ជុន ឌីណា ដែលជានិស្សិតពេទ្យ និងជាអ្នកលក់ផលិតផលតាមអនឡាញដ៏ស្រស់ស្អាតផងនោះ ត្រូវបានស្លា ប់បាត់បង់ជីវិត នៅក្នុងផ្ទះរបស់នាងតែម្តង។

ដោយឡែកនៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក Huy Ou Dom បានធ្វើការសំភាស៍ទៅលើម្តាយនិងសាច់ញាតិចំពោះប្អូនស្រីជនរងគ្រោះ។ បងប្រុសជនរងគ្រោះ បានប្រាប់ថាជនរងគ្រោះ និងជនសង្ស័យបានទាក់ទងគ្នាជិត១០ឆ្នាំហើយ ហើយពួកគាត់ទើបតែសម្រេចចិត្ត ភ្ជាប់ពាក្យជាមួយគ្នាកាលពីពេលថ្មីៗនេះ។ បងប្រុសជនរងគ្រោះបានបន្តទៀតថា គាត់មិនបានដឹងថា ប្អូនស្រីរបស់គាត់ រងទុក្ខខ្លាំងបែបនេះ ព្រោះពេលគាត់បើកឆាតរបស់ប្អូនស្រីមើល ឃើញមានស្នាមរបួសផងដែរ ។ ហើយប្អូនស្រីរបស់គាត់ធ្លាប់ត្រូវគេគម្រា មចំនួន២ដងរួចមកហើយ នៅខេត្តកំពង់ចាម ពេលទៅការពួកម៉ាក់របស់គាត់។ បងប្រុសជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា ពេលដែលបានទទួលដំណឹងភ្លាម គាត់បានទៅរកស ពប្អូនស្រីរបស់គាត់ ។ គាត់បានប្រាប់ទាំងទឹកភ្នែកថា ពេលដែលគាត់រកឃើញស ពប្អូនគាត់ គឺត្រូវគេយកទៅទុកចោល ធ្វើដូចជាស ពនឹងមិនមានសាច់ញាតិអញ្ចឹង ។

ជាចុងក្រោយ ក្រុមគ្រួសារនៃស ពស្នើរសូមដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ និងសមត្ថកិច្ចជំនាញ មេត្តាជួយជ្រាវស្រាវ និងតាមចាប់ជនសង្ស័យមកផ្តន្ទាទោស ព្រោះកូនស្រីរបស់គាត់ពិតជារងនូវភាពអយុត្តិធម៏ខ្លាំងណាស់៕

មានវិដេអូ៖



ប្រភព៖​