នោះផ្ទុះរឿងថ្មីទៀតហើយ ឯកឧត្តម ពេជ្រ ស្រស់ ប្រាប់ថា ព្រះរាជអាជ្ញា កែបទល្មើសពីមនុស្សឃា តទៅជាអំពើហឹ ង្សាដោយចេតនា
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា នៅកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០កន្លងទៅនេះមានករណីសិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AIS ២នាក់វាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងស្លា ប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ទីតាំងកើតហេតុនៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ សំ សន្ធិវង្ស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ឃ នៅសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដោយឡែក ជនសង្ស័យឈ្មោះ នី លីស៊ាង ជាសិស្សរៀននៅសាលា AIS ដូចគ្នា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗផងដែរ ក្រោយបង្កហេតុ ខណៈសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់ ទើបប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

ប៉ុន្តែងអ្វីដែលបានធ្វើឲ្យមហាជនជាច្រើនបានកើតមានការភ្ញាក់ផ្អើលសារជាថ្មីនោះគឺនៅមុននេះបន្តិចគណនីហ្វេសប៊ុកលោក ពេជ្រ ស្រស់ បានធ្វើការបង្ហោះសាររៀបរាប់ឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកដឹងថា​៖  « បែកធ្លាយ ព្រះរាជអាជ្ញា កែបទល្មើសករណីយុវជនសាលារៀន AIS វាយសម្លាប់យុវជនរៀនជាមួយគ្នាថ្មីៗ នេះដោយថារបាយការណ៍សំយោគរបស់ប៉ូលីសដាក់ជាបទល្មើសមនុស្សឃា តក៏ប៉ុន្តែនៅខាងព្រះរាជអាជ្ញា កាន់រឿងហ្នឹងបែរជាកែបទល្មើសដាក់ទៅជាអំពើហឹ ង្សាដោយចេតនាទៅវិញ ដូច្នេះ ករណីនេះគឺហាក់បីដូចជាមិនស្រួលនិងមានធំក្លិនមិនល្អថែមទៀតផង។តើបងប្អូនយល់យ៉ាងណាដែរ.......?22/01/2020 »៕