ក្តីឈឺចាប់ដែលមិនអាចទទួលយកបាន...ឪពុកម្តាយជនរងគ្រោះ មិនអស់ចិត្តរឿងរបស់កូនប្រុសពៅ ដែលត្រូវគេវា យសម្លា ប់ដោយគ្រាន់តែចង់ទាមទារយុត្តិធម៏ជូនកូន ក្នុងនាមជាឪពុកម្នាក់...
ស៊ីហៀង
-

រឿងរ៉ាវដ៏សែនឈឺចាប់ របស់ឪពុកម្តាយជនរងគ្រោះ បានដង្ហើយសូមភាពយុត្តិធម៏ នៅពេលដែលកូនរបស់គាត់ត្រូវបានគេវា យរហូតដល់បាត់បង់ជីវិត ។ ក្តីឈឺចាប់មួយនេះ ត្រូវបានលោក វេជ្ជ.សំ សាយ បានបង្ហោះសារទាំងក្តីមិនអស់ចិត្តថា "ការស្លា ប់កូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំមានការឈឺចាប់ជា2ដំណាក់កាល៖ ការឈឺចាប់ទី1 ឃើញរូបភាពកូនត្រូវជនល្មើស វា យសង្គ្រប់មិនអាចតដៃបាន មូលហេតុកូនមាឌតូចជាងគេ ហើយខ្លួនមានរបួសជើងទើប ដួលមូតូបាន5ថ្ងៃ។ ការឈឺចាប់ទី2 តុលាការបានកែសំណុំរឿងដើម្បី បន្ធូរបន្ថយទម្ងន់ទោស (ពីការធ្វើ មនុស្សឃា តមកដាក់ថាការប្រើ អំពើហឹង្ សា) រឿងពិត÷ពេលប៉ូលីសឲ្យខ្ញុំផ្តិតមេដៃខ្ញុំបានអានមើលដោយផ្ទាល់ភ្នែក ដាក់ថាប ទចោទ អំពើមនុស្សឃា ត។ ឥឡូវតុលាការបានកែសំណុំរឿងដើម្បីបន្ធូរបន្ថយសំរាលទោសឲ្យជនម្មើស មិនដឹងជាមានមូលហេតុអ្វីទេ"។

លោកបានបន្តទៀតថា "អរគុណច្រើន ! ដែល បាន ជួយ ស៊ែរ ចែក រំលែក រឿង ពិត បន្ត គ្នា ដើម្បី ស្វែង រក អ្នក មាន ឧត្តមគតិ ចេញ មុខ មក តវ៉ា ជួយ រក យុត្តិធម៌ ជូនអ្នក ទុន ខ្សោយ តួយ៉ាង ដូចជា កូនពៅខ្ញុំ ត្រូវបាន ស្លា ប់នៅមុខ ក្រសែ ភ្នែក មនុស្ស រាប់លាន នាក់ ហើយ ត្រូវ តុលាការ អគតិ មិនចេះ អៀន ខ្មាស់ ហានធ្វើដូច្នេះ ។ ខ្ញុំ នៅ តែជឿរ ក្នុង ចិត្ត លើ អំពើ ល្អ ហើយ គិតថា ថ្ងៃណា មួយ អ្នកបាន សាង អំពើ អាក្រក់ នឹង ជួបគ្រោះ អាក្រក់ ជាមិនខាន"។ខ្ញុំចង់បានបំផុតគឺយុត្តិធ៌ម ដើម្បីជាប្រយោជន៍ កុំឲ្យយុវជន ដើរជាន់ដានគំរូ មិនល្អនេះ"។

គួរបញ្ជាក់ផងដែរថា "ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃា​ ត់ខ្លួនបាន)ជនជាតិខ្មែ​រ​ ជាសិស្សសាលាAis អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ ជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំងAIs ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។​

ដំណេីររឿង​ មុនកេីតកាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០​ វេលាម៉ោងជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័​បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង​ ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ដោយបានណាត់គ្នា វ៉ៃគ្នាជាមួយជនសង្ស័យ​ (មានទំនា ស់នឹងគ្នារឿងហៅអា​) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវា យគ្នាតែម្ដង​ ខណ:នោះជនរងគ្រោះក៏បា​ន​ដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង​ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្រ្ដ័បញជូនទៅមន្ទីរពេទ្យមិត្តភាព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លា ប់បាត់ហេីយ"។

ប្រភព៖​ Say Sam