ឯកឧត្តម គួច ចំរើន មានមនុស្ស ចំនួន ២០ នាក់ នៅលើកប៉ាល់របស់អាមេរិក ចតនៅផែព្រះសីហនុ មានសុខភាពមិនប្រក្រតី (មានវិដេអូ)
ស៊ីហៀង
-

ព្រះសីហនុ ៖ នាវាទេសចរណ៍លំដាប់អន្តរជាតិមួយគ្រឿងរបស់សហរដ្ឋអាមេរិកឈ្មោះ MS Westerdam កំពុងរំកិលខ្លួនចូលមកចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដែលអាចនឹងចូលចតដល់ចំណតផែ នៅប្រហែលម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត Westerdam ជូនរាជរដ្ឋាភិបាលកម្ពុជាថា មនុស្សទាំងអស់នៅលើនាវានេះមិនមានអ្នកណាម្នាក់ ផ្ទុកវិរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

យោងទៅតាមប្រសាសន៍របស់លោក អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា ការសុំចុះចតនាវា MS westerdam របស់អាមេរិក នៅកំពង់ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០នេះ គឺមានអ្នកទេសចរណ៍បរទេស២០នាក់ កំពុងមានស្ថានភាពសុខភាពមិនប្រក្រតី ។

ជាមួយគ្នានេះដែរអភិបាលខេត្តព្រះសីហនុ បានធ្វើការលើកឡើងឲ្យដឹងបន្តទៀតថា «មានភ្ញៀវទេសចរណ៍ចំនួន២០នាក់មានបញ្ហាមិនប្រក្រតីដូចជាឈឺក្រពះពោះវៀន និងរាករូសជាដើម ពួកគាត់មានសុខភាពមិនល្អ មិនមែនមានសញ្ញា នៃកូរ៉ូណាទេ » ។

សូមបញ្ជាក់ថា អ្នកទេសចរបរទេស ធ្វើដំណើរតាមនាវារបស់អាមេរិក សរុបទាំងអស់២២០០នាក់ ក្រោយពីបានធ្វើដំណើរកំសាន្តមាន៥ប្រទេស បានបដិសេធមិនឲ្យចូលចត គឺមានតែកម្ពុជាប៉ុណ្ណោះ បានឲ្យចូលចតនៅព្រឹកនេះ៕ 

សូមទស្សនាវិដេអូបញ្ចាក់ច្បាស់ៗពីលោក ឯកឧត្តម គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ ផ្ទាល់ ៖