ពិភពលោក កំពុងតែធ្វើការយកចិត្តទុកដាក់ទៅលើង ការរីករាលដាលរបស់វីរ៉ុស ប្រភេទថ្មី COVID-19 ឬកូរ៉ូណា ដែលបានឆក់យកជីវិតមនុស្សអស់រាប់ពាន់នាក់ហើយមិនត្រឹមតែប៉ុណ្ណោះទេ វីរ៉ូស COVID-19 ឬកូរ៉ូណា នេះក៏បានឆ្លងទៅមនុស្សចំនួន៦៤,០០០នាក់ហើយ ។

គួររំលឹកផងដែរថានៅកាលពីម្សិលមិញនេះក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅសន្និសីទ ថាមានស្រ្តីវ័យអំឡុង ៨០ ឆ្នាំមួយរូបដែលរស់នៅភាគខាងត្បូងទីក្រុងតូក្យូ បានស្លា ប់នៅថ្ងៃព្រហស្បតិ៍ទី ១៣ កុម្ភៈ ឆ្នាំ ២០២០ ដោយសារវីរុសកូរ៉ូណា។

តែយ៉ាងណាមិញនៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា មនុស្សស្លាប់ដោយសារវីរុស COVID-19 ឬកូរ៉ូណាថ្មី នៅទូទាំងប្រទេសចិនបានកើនឡើងដល់ជិត ១,៥០០នាក់ហើយ និងជាង ៦៤,០០០នាក់ទៀតឆ្លង ខណៈខេត្ត Hubei និងទីក្រុងវូហាន (Wuhan) គឺនៅតែជាចំណុចរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។ នេះបើតាមការការចេញផ្សាយដោយ ស៊ីនហួរ។

គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺត្រូវបានបូកសរុបនៅក្រោយពីអាជ្ញាធរសុខាភិបាលចិន បានរាយការណ៍អំពីមនុស្សស្លា ប់ ១១៦នាក់បន្ថែមទៀត នៅរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយក្នុងចំណោមនោះ ៨៨នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី
